Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការបាញ់ប្រហារក្នុងផ្សារទំនើបសហរដ្ឋអាមេរិក

បានផុស

នៅ

មនុស្សយ៉ាងតិច៨នាក់បានរងរបួសកាលពីថ្ងៃសុក្រ (ថ្ងៃសៅរ៍នៅកម្ពុជា) ក្នុងការបាញ់ប្រហារដែលកើតឡើងក្នុងផ្សារទំនើបមួយនៅទីក្រុង Wauwatosa នៃតំបន់ Milwaukee រដ្ឋ Wisconsin។

អភិបាលក្រុង Wauwatosa លោក Dennis McBride បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មានអ្នករងរបួសណាម្នាក់អាចមានគ្រោះថ្នាក់ដល់អាយុជីវិតទេហើយអ្នកបាញ់ប្រហារកំពុងរត់គេចខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់ប្រហារនេះបានកើតឡើងនៅប្រហែលម៉ោង៣រសៀលហើយមន្រ្តីប៉ូលិស៧៥នាក់កំពុងឆែកឆេរនៅក្នុងផ្សារ។

សេចក្តីថ្លែងការណ៍បាននិយាយថា “វានឹងត្រូវការពេលវេលាក្នុងការផ្តល់ព័ត៌មានបន្ថែមដែលកាន់តែត្រឹមត្រូវជាងមុនប៉ុន្តែព័ត៌មាននឹងត្រូវបានផ្តល់ជូននៅពេលដែលមានភាពជាក់លាក់”។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ផ្សារទំនើបនេះបានស្នើសុំឲ្យមនុស្សនៅក្នុងអគាររកកន្លែងលាក់ខ្លួនបន្ទាប់ពីការបាញ់ប្រហារបានកើតឡើង។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ បុរសម្នាក់បើកឡាន Hummer បំណងទៅបាញ់ប្រហារនៅការិយាល័យរាប់សន្លឹកឆ្នោតក្នុងរដ្ឋ Pennsylvania

ចុចអាន៖ ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀម​រាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម