Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដចំនួន២របស់ ថៃ ឈានដល់ដំណាក់កាលសាកល្បងលើមនុស្ស

បានផុស

នៅ

កាលពីថ្ងៃចន្ទ វិទ្យាស្ថានវ៉ាក់សាំងជាតិថៃបានប្រកាសថា វ៉ាក់សាំងកូវីដចំនួន២ក្នុងចំណោម៧ត្រូវបានសាកល្បងដោយជោគជ័យលើសត្វហើយកំពុងឈានទៅរកការសាកល្បងលើមនុស្ស។

លោកវេជ្ជបណ្ឌិត Nakorn Premsri នាយកវិទ្យាស្ថាននេះបាននិយាយថា វ៉ាក់សាំងទាំងពីរដែលចូលក្នុងការសាកល្បងដំណាក់កាលទី២លើមនុស្សគឺវ៉ាក់សាំង mRNA ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំង Chula (Chula VRC) និងវ៉ាក់សាំង DNA ដែលបង្កើតឡើងដោយក្រុមហ៊ុន BioNet-Asia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Chula VRC រំពឹងថា វ៉ាក់សាំង mRNA របស់ខ្លួននឹងចូលដល់ដំណាក់កាលសាកល្បងលើមនុស្សនៅថ្ងៃទី១៩ខែមេសាឆ្នាំក្រោយ។

វ៉ាក់សាំង mRNA នឹងត្រូវធ្វើតេស្តដំបូងលើអ្នកស្ម័គ្រចិត្តចំនួន៧២នាក់ហើយប្រសិនបើការធ្វើតេស្តជោគជ័យ មជ្ឈមណ្ឌល Chula នឹងចូលដល់ការសាកល្បងមនុស្សដំណាក់កាលទី២លើមនុស្ស៦០០នាក់។

ជាមួយគ្នានេះដែរ វ៉ាក់សាំង៥ផ្សេងទៀតកំពុងត្រូវបានធ្វើតេស្តលើសត្វ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ វ៉ាក់សាំងកូវីដរបស់សាកលវិទ្យាល័យ Oxford បង្ហាញប្រសិទ្ធភាពការពារកូវីដបាន ៧០ភាគរយ

ចុចអាន៖ ជនជាតិអាមេរិកអាចទទួលបានវ៉ាក់សាំងកូវីដនៅខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម