ព័ត៌មានអន្ដរជាតិ
ស្ដេចអេស្ប៉ាញត្រូវធ្វើចត្តាឡីស័ក សង្ស័យឆ្លងកូវីដ
ស្តេចនៃប្រទេសអេស្ប៉ាញគឺព្រះអង្គម្ចាស់ Felipe ទី ៦ បានចាប់ផ្តើមធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ បន្ទាប់ពីបានទាក់ទងជាមួយមនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។
ប្រភពពីព្រះរាជវាំងនិយាយថា ព្រះមហាក្សត្រព្រះជន្ម ៥២ វស្សាមានទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលនោះកាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតបន្ថែមទៀតនោះទេ ខណៈមហេសី និងបុត្រីទាំងពីររបស់ព្រះអង្គនឹងបន្តព្រះរាជសកម្មភាពជាធម្មតា ។
ប្រទេសអេស្ប៉ាញមានករណីឆ្លងជំងឺកូវីដ ១៩ ជិត ១.៦ លានករណី និងមានអ្នកស្លាប់ចំនួន ៤៣,១៣១ នាក់ចាប់តាំងពីរោគរាតត្បាតមួយនេះកើតឡើង ។
កាលពីសប្តាហ៍មុនអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា អឺរ៉ុបដែលជាថ្មីម្តងទៀតនៅចំកណ្តាលនៃជំងឺរាតត្បាតបានប្រឈមមុខនឹងការលំបាករយៈពេល ៦ ខែខាងមុខទៀតនៅឆ្នាំក្រោយ ។
ទោះយ៉ាងណាលទ្ធផលថ្មីៗនេះពីការសាកល្បងវ៉ាក់សាំងមួយចំនួនបានផ្តល់ក្តីសង្ឃឹម ហើយនៅថ្ងៃអង្គារនេះរដ្ឋាភិបាលអេស្ប៉ាញគ្រោងនឹងជួបពិភាក្សាគ្នាអំពីផែនការចាក់វ៉ាក់សាំងដល់ប្រជាជន ។
បន្ថែមពីនេះកាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីលោក Pedro Sánchez បាននិយាយថា ប្រទេសនេះសង្ឃឹមថានឹងផ្តល់វ៉ាក់សាំងយ៉ាងច្រើនដល់ចំនួនប្រជាជនរបស់ខ្លួននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ EU ព្រមានបារាំងអំពីសេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលលោក Macron បន្តជំរុញច្បាប់សន្តិសុខ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត