ព័ត៌មានអន្ដរជាតិ
ស៊ី ជីនពីង មិនព្រមឲ្យនរណាម្នាក់មកបំផ្លាញការអភិវឌ្ឍន៍ និងប្រយោជន៍ជាតិចិននោះឡើយ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិន មិនព្រមឲ្យប្រទេសណាមួយមកបំផ្លិចបំផ្លាញផលប្រយោជន៍ និងការអភិវឌ្ឍន៍របស់ជាតិនោះឡើយ ដោយបន្ថែមថា សូម្បីតែការគេងបន្លំបន្តិចបន្តួចក៏មិនអាចកើតឡើងបានដែរ។

ថ្លែងចេញពីវិមានប្រជាជន ក្នុងរដ្ឋធានីប៉េកាំង លោក ស៊ី លើកឡើងថា រាល់សកម្មភាពដែលចាត់ទុកជាឯកតោភាគីនិយម និងការគំរាមកំហែងណាមួយ គឺមិនអាចទៅរួចជាមួយប្រទេសលោកបានទេ ប៉ុន្តែនឹងនាំឲ្យអ្នកប្រព្រឹត្តឆ្ពោះទៅរកការវិនាសហិនហោចនៅទីបញ្ជប់។
បន្ថែមពីលើនេះ លោក ស៊ី បានអំពាវនាវឲ្យមានការធ្វើទំនើបកម្មឲ្យលឿនបំផុតទៅលើវិស័យយោធា និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឲ្យស៊ីគ្នាទៅនិងការលើកឡើងរបស់លោកថ្មីៗនេះ ឲ្យកងយោធាចិន ត្រៀមខ្លួនធ្វើសង្គ្រាម។
ការថ្លែងរបស់បុរសមានឥទ្ធិពលបំផុតរបស់ចិននៅពេលនេះ ធ្វើឡើងចំថ្ងៃគម្រប់ខួប ៧០ឆ្នាំ នៃការបញ្ជូនកងទ័ពស្ម័គ្រចិត្តចិន ទៅការន់ឧបទ្វីបកូរ៉េ ដើម្បីជួយដល់កូរ៉េខាងជើង ប្រយុទ្ធប្រឆាំងជាមួយកងទ័ពអង្គការសហប្រជាជាតិ និងកូរ៉េខាងត្បូង ដែលដឹកនាំដោយសហរដ្ឋអាមេរិក អំឡុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣។

នៅកូរ៉េខាងជើងឯណោះវិញ ប្រមុខរដ្ឋ គីម ជុងអ៊ុន ក៏បានធ្វើដំណើរទៅកាន់ទីលានគោរពវិញ្ញាណក្ខន្ធកងទ័ពក្រហមចិន ដែលបានពលីជីវិតជួយដល់កូរ៉េខាងជើងដូចគ្នា៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
អត្ថបទពាក់ព័ន្ធ៖

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ