Connect with us

ព័ត៌មានអន្ដរជាតិ

កសិករកំពុងច្រូតស្រូវ ខ្មាន់កាំភ្លើងចូលបាញ់រះក្នុងវាលស្រែ ស្លាប់១១០នាក់នៅ នីហ្សេរីយ៉ា

បានផុស

នៅ

អង្គការសហប្រជាជាតិបាននិយាយថា ការសម្លាប់រង្គាលដ៏រន្ធត់លើកសិករនៅភាគឦសានប្រទេសនីហ្សេរីយ៉ាបានសម្លាប់មនុស្សយ៉ាងតិច១១០នាក់។

ការសម្លាប់នេះបានកើតឡើងកាលពីរសៀលថ្ងៃសៅរិ៍នៅក្នុងភូមិ Koshobe និងសហគមន៍ជនបទដទៃទៀតក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋាន Jere ក្បែរទីក្រុង Maiduguri នៃរដ្ឋ Borno។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនីហ្សេរីយ៉ាលោក Edward Kallon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្មាន់កាំភ្លើងជិះម៉ូតូបានបើកការវាយប្រហារយ៉ាងសាហាវទៅលើបុរសនិងស្ត្រីស៊ីវិលដែលកំពុងច្រូតស្រូវ”។

លោកបានបន្ថែមថា “ជនស៊ីវិលយ៉ាងតិច១១០នាក់ត្រូវបានសម្លាប់យ៉ាងរន្ធត់ហើយមនុស្សជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ”។ លោកបានកត់សម្គាល់ថា គេជឿថា ស្ត្រីជាច្រើនត្រូវបានចាប់ជំរិត”។

លោកបន្តថា “ឧប្បត្តិហេតុនេះគឺជាការវាយប្រហារហិង្សាបំផុតប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់នៅឆ្នាំនេះ។ ខ្ញុំសូមអំពាវនាវឲ្យអ្នកបង្កអំពើដ៏សាហាវនេះត្រូវនាំយកមកផ្តន្ទាទោស”។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេប៉ុន្តែក្រុមប្រដាប់អាវុធ Boko Haram និងក្រុមបំបែកខ្លួន រដ្ឋឥស្លាមនៅខេត្តអាហ្វ្រិកខាងលិច (ISWAP) បានធ្វើការវាយប្រហារយ៉ាងសាហាវជាច្រើនលើកនៅក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ។

ក្រុមទាំងពីរបានធ្វើសកម្មភាពនៅក្នុងតំបន់នេះដោយបានសម្លាប់មនុស្សជាង៣០,០០០នាក់ក្នុងមួយទសវត្សរ៍កន្លងមកនេះ។ យុទ្ធនាការប្រដាប់អាវុធមួយនេះបានផ្លាស់ទីលំនៅប្រជាជនចំនួន២លាននាក់និងបានរាលដាលដល់ប្រទេសជិតខាងរួមមាននីហ្សេរ ឆាដនិងកាមេរូន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ផ្ទុះគ្រាប់បែកនិងការបាញ់ប្រហារក្នុងបាតុកម្មនៅប្រទេស ថៃ

ចុចអាន៖ ផ្ទុះការបាញ់ប្រហារក្នុងផ្សារទំនើបសហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម