ព័ត៌មានអន្ដរជាតិ
ទាហានអូស្ត្រាលីយកជើងសិប្បនិម្មិតរបស់ក្រុមតាលីបង់ដាក់ស្រាផឹក
កាសែត The Guardian របស់អូស្ត្រាលីបានបង្ហាញរូបថតមួយសន្លឹករបស់ទាហានពិសេសអូស្ត្រាលីកំពុងផឹកស្រាបៀរចេញពីជើងសិប្បនិម្មិតរបស់ទាហានតាលីបង់ដែលបានស្លាប់នៅក្នុងបារ៍មួយកន្លែងនៅប្រទេសអាហ្វហ្គានីស្ថាន ។
យោងតាមសារព័ត៌មាន The Guardian បានឲ្យដឹងថា ទាហានរូបនោះត្រូវបានគេអះអាងថាកំពុងស្ថិតនៅក្នុងជួរយោធានៅឡើយ ។ ហេតុការណ៍នេះបានកើតឡើងនៅឯបារ៍ Fat Lady’s Arms ជាហាងក្រៅផ្លូវការដែលបានបង្កើតឡើងនៅក្នុងមូលដ្ឋានពិសេសរបស់អូស្រ្តាលីនៅស្រុក Tarin Kowt ក្នុងឆ្នាំ ២០០៩ ។

រូបថតមួយទៀតបង្ហាញពីទាហាន ២ នាក់កំពុងរាំជាមួយជើងសិប្បនិម្មិតដែលត្រូវបានគេជឿថាជារបស់អ្នកប្រយុទ្ធតាលីបង់ដែលត្រូវបានសម្លាប់ អំឡុងពេលមានការវាយលុកទៅលើបរិវេណចំនួនពីរ និងផ្លូវរូងក្រោមដីមួយនៅឯស្រុក Kakak នៃខេត្ត Uruzgan ក្នុងខែមេសា ឆ្នាំ ២០០៩ ។
បន្ទាប់ពីប្រតិបត្ដិការនេះ ជើងសិប្បនិម្មិតត្រូវបានគេដាក់នៅបារ៍ Fat Lady’s Arms ។ អតីតទាហានម្នាក់បានប្រាប់កាសែត The Guardian ថា “កន្លែងណាដែលបារ៍ Fat Lady’s Arms ត្រូវបានបង្កើតឡើង បន្ទាប់មកកន្លែងនោះគឺមានការរក្សាទុកជើងសិប្បនិម្មិត ហើយនឹងប្រើប្រាស់ម្តងម្កាលសម្រាប់ផឹក” ។
របាយការណ៍នេះកើតឡើងពីរសប្តាហ៍ បន្ទាប់ពីប្រមុខកងទ័ពអូស្ត្រាលីលោក Angus Campbell បានចេញផ្សាយរបាយការណ៍មួយដែលពាក់ព័ន្ធនឹងយោធាអូស្ត្រាលីពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្គានីស្ថាន ។ របាយការណ៍នោះមានទិន្នន័យអំពីការសម្លាប់ជនស៊ីវិល និងអ្នកទោសអាហ្វហ្គានីស្ថានចំនួន ៣៩ ករណីដោយកងទ័ពអូស្ត្រាលីនៅចន្លោះឆ្នាំ ២០០៥ និង ២០១៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិញ្ចឹមមិនអត់ប្រយោជន៍ទេ! សេកមួយក្បាលជួយម្ចាស់វាឲ្យរួចពីការស្លាប់
ចុចអាន ៖ ឥណ្ឌា អាមេរិក ជប៉ុន និងអូស្ត្រាលីចាប់ផ្តើមធ្វើសមយុទ្ធកងនាវាចរទ្រង់ទ្រាយធំរួមគ្នា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ