Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ត្រៀមផ្តល់វ៉ាក់សាំងកូវីដរាប់រយលានដូសទៅឲ្យប្រទេសនានាទូទាំងពិភពលោក

បានផុស

នៅ

នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រទេសចិននឹងបញ្ជូនវ៉ាក់សាំងកូវីដរាប់រយលានដូសទៅកាន់ប្រទេសនានាដែលបានធ្វើការសាកល្បងដំណាក់កាលចុងក្រោយសម្រាប់វ៉ាក់សាំងឈានមុខរបស់ខ្លួន។ មេដឹកនាំចិនក៏បានសន្យាថានឹងផ្តល់សិទ្ធិក្នុងការទទួលវ៉ាក់សាំងជោគជ័យរបស់ខ្លួនទៅឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍កាន់តែច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការជាសកលនេះបង្ហាញជាឱកាសឲ្យប្រទេសចិន ស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញដែលត្រូវខូចខាតដោយសារការចាត់វិធានការមិនល្អក្នុងការដោះស្រាយវីរុសនៅពេលដំបូង។

លោក Yanzhong Huang សមាជិកជាន់ខ្ពស់ផ្នែកសុខភាពពិភពលោកនៅក្រុមប្រឹក្សាទំនាក់ទំនងបរទេសមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា វ៉ាក់សាំងទាំងនេះក៏អាចត្រូវបានប្រើប្រាស់ដោយក្រុងប៉េកាំងជាឧបករណ៍សម្រាប់គោលនយោបាយការបរទេសដើម្បីលើកកម្ពស់អំណាចទន់និងឥទ្ធិពលអន្តរជាតិនៃគម្រោងនេះផងដែរ។

នៅដើមដំបូងពេលរោគរាតត្បាតផ្ទុះឡើង កិច្ចខិតខំប្រឹងប្រែងរបស់ចិន រកការអនុគ្រោះដោយបរិច្ចាគម៉ាស់និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតទៅដល់ប្រទេសដែលរងការវាយប្រហារដោយវីរុសនេះត្រូវបានបំផ្លាញដោយរបាយការណ៍នៃគ្រឿងផ្គត់ផ្គង់ដែលមានគុណភាពអន់ហើយមានការចោទប្រកាន់ថា ទីក្រុងប៉េកាំងកំពុងបើកយុទ្ធនាការផ្សព្វផ្សាយព៌តមានមិនពិត។

លោក Huang និយាយថា យុទ្ធនាការការទូតវ៉ាក់សាំងរបស់ទីក្រុងប៉េកាំងអាចផ្តល់ឱកាសមួយទៀតដល់ខ្លួន។

បច្ចុប្បន្ន ប្រទេសចិនមានបេក្ខជនវ៉ាក់សាំងចំនួន៥មកពីក្រុមហ៊ុនចំនួន៤ដែលបានឈានដល់ការសាកល្បងព្យាបាលដំណាក់កាលទី៣ដែលជាដំណាក់កាលចុងក្រោយនិងសំខាន់បំផុតនៃការធ្វើតេស្តមុនពេលមានការអនុម័តបទប្បញ្ញត្តិ។

ក្រុមហ៊ុនផលិតឱសថចិនត្រូវស្វែងរកកន្លែងនៅក្រៅប្រទេសដើម្បីសាកល្បងប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ពួកគេ។ ជាមួយគ្នានោះ ពួកគេបានចាប់ផ្តើមការសាកល្បងដំណាក់កាលទី៣ក្នុងប្រទេសយ៉ាងហោចណាស់១៦។

ជាថ្នូរ ប្រទេសដែលទទួលការសាកល្បងត្រូវបានសន្យាថានឹងទទួលបានវ៉ាក់សាំងជោគជ័យឆាប់ៗនេះហើយក្នុងករណីខ្លះ បច្ចេកវិទ្យាដឹងពីរបៀបផលិតវានៅក្នុងស្រុកក៏ត្រូវបានប្រាប់ផងដែរ។

ក្រុមហ៊ុន Sinovac Biotech បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់វ៉ាក់សាំងកូវីដចំនួន៤៦លានដូសទៅប្រទេសប្រេស៊ីលនិង៥០លានដូសទៅប្រទេសទួរគី។ ក្រុមហ៊ុននេះក៏នឹងផ្គត់ផ្គង់បរិមាណថ្នាំវ៉ាក់សាំងចំនួន៤០លានដូសផងដែរទៅប្រទេសឥណ្ឌូនេស៊ីសម្រាប់ផលិតកម្មក្នុងស្រុក។

ចំណែកក្រុមហ៊ុន CanSino Biologics នឹងបញ្ជូនវ៉ាក់សាំងរបស់ខ្លួនចំនួន៣៥លានដូសទៅឲ្យប្រទេសម៉ិកស៊ិកផងដែរព្រោះម៉ិកស៊ិកជាប្រទេសមួយក្នុងចំណោមប្រទេសម្ចាស់ផ្ទះទាំង៥នៃការសាកល្បងរបស់ខ្លួន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ រុស្ស៊ី ចាប់ផ្តើមការសាកល្បងទ្រង់ទ្រាយធំលើវ៉ាក់សាំងទី២របស់ខ្លួន

ចុចអាន៖ អ្នកវិភាគអាមេរិក ៖ ចិនផ្តល់វ៉ាក់សាំងកូវីដ ១៩ ដល់លោក គីម ជុងអ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣២ នាទីutes មុន

Morioka Yuki ប្រកាសចង់​ជួប​​គុន​ខ្មែរ​ ជា​ជើង​ឯក​ឃីក​បុក​ស៊ីង​ជាតិ​ជប៉ុន ខ្លាំង​កណ្តាប់ដៃ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ថៃ តែងអះអាងថា ទាហានល្បាតលើដីខ្លួនឯង ប៉ុន្តែពេលជាន់មីន មកបន្ទោសតែកម្ពុជា

សេដ្ឋកិច្ច៤២ នាទីutes មុន

កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រសួងការងារ លើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រីឲ្យក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពលរបស់កម្ពុជាក្នុងយុគសម័យឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

ACU បើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយដល់អាជ្ញាធរខណ្ឌ៧មករា ដើម្បីចែករំលែក​បទពិសោធន៍ដល់មន្រ្តីថ្នាក់មូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

Sokha Hotels

ព័ត៌មានពេញនិយម