ព័ត៌មានអន្ដរជាតិ
ឃើញហើយរំភើបណាស់! វ៉ាក់សាំងទាំងឡានៗត្រូវបានដឹកចេញពីរោងចក្រយកទៅកម្ចាត់ជំងឺកូវីដ១៩
រថយន្ដធុនធំផ្ទុកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩បានចាកចេញរោងចក្រ Pfizer ហើយនៅថ្ងៃនេះបន្ទាប់ពីខ្លួនទទួលបានភ្លើងខៀវសម្រាប់ការប្រើប្រាស់។
ការចាក់ថ្នាំបង្ការចំពោះជនងាយរងគ្រោះនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយស្របពេលចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់ដែលបានអនុម័តការចាក់។

រថយន្តទាំងនេះបានចាកចេញពីប្រទេសប៊ែលហ្សិកជាមួយវ៉ាក់សាំងចំនួន៨០០,០០០ដូសខណៈលោក Boris Johnson បានសាទរចំពោះសកម្មភាពដ៏រំភើបនេះ។
ប្រទេសមួយដែលត្រូវបំផ្លាញដោយជំងឺកូវីដ១៩បានចាប់ផ្តើមមានក្តីសង្ឃឹមថានឹងវិលត្រឡប់មករកភាពប្រក្រតីវិញនៅពេលបុគ្គលិក NHS ត្រៀមខ្លួនចាក់វ៉ាក់សាំងដោយចាប់ផ្តើមពីសប្តាហ៍ក្រោយទៅ។

បន្ទាប់ពីនិយ័តករបានផ្តល់ភ្លើងខៀវដល់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech, រថយន្តក្លាស្សេ HGV ដឹកវ៉ាក់សាំងចំនួន៨០០,០០០ដូសត្រូវបានគេមើលឃើញថាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអង់គ្លេស។
ហើយមន្ទីរពេទ្យទីក្រុងឡុងដ៍ដ៏ធំមួយត្រូវបានគេរំពឹងថានឹងផ្តល់វ៉ាក់សាំងលើកដំបូងនៅព្រឹកម៉ោង៧ថ្ងៃចន្ទសប្តាហ៍ក្រោយ។

វ៉ាក់សាំងនឹងត្រូវចាក់ឲ្យបុគ្គលិកថែទាំនិងមនុស្សដែលមានអាយុលើស៨០ឆ្នាំជាមួយនឹងការណាត់ជួបដែលរៀបចំរួចទៅហើយ។
លោកវេជ្ជបណ្ឌិត Chaand Nagpaul ប្រធានក្រុមប្រឹក្សាសមាគមវេជ្ជសាស្រ្តអង់គ្លេសបានសាទរចំពោះការទម្លាយភាពទាល់ច្រកនេះដែលជាសមិទ្ធិផលមិនគួរឲ្យជឿនៃវិទ្យាសាស្ត្រទំនើប។

ទីតាំងចាក់ថ្នាំបង្ការត្រូវបានបង្កើតឡើងនៅមន្ទីរពេទ្យចំនួន៥០។ វ៉ាក់សាំងចាំបាច់ត្រូវរក្សាទុកនៅសីតុណ្ហភាពដក៧០អង្សាសេហើយអាចយកចេញបានតែ៥ថ្ងៃប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ទើបតែអនុម័តឲ្យប្រើប្រាស់មិនទាន់បានប៉ុន្មានផង EU និងអង់គ្លេសឈ្លោះគ្នារឿងវ៉ាក់សាំងនេះបាត់ទៅហើយ

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច