Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទះសម្ភពក្លែងក្លាយបង្ខាំងស្រ្តីទុកឲ្យបុរសរំលោភយកកូនលក់

បានផុស

នៅ

កាលពីថ្ងៃអង្គារ ប៉ូលិសបានវាយឆ្មក់ “រោងចក្រផលិតកូន” នីហ្សេរីយ៉ាមួយកន្លែងដែលនៅទីនោះ បុរសត្រូវបានគេជួលដើម្បីធ្វើឲ្យស្ត្រីមានកូនមុនពេលកូនទាំងនោះត្រូវបានគេលក់។ ជនរងគ្រោះចំនួន១០នាក់ត្រូវបានជួយសង្គ្រោះ។

អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃពុធថា ប៉ូលិសបានជួយសង្គ្រោះកុមារ៤នាក់និងស្ត្រី៦នាក់ដែលក្នុងនោះមាន៤នាក់មានផ្ទៃពោះ ចេញពីផ្ទះសម្ភពខុសច្បាប់មួយកន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្ដិការនេះត្រូវបានធ្វើឡើងនៅទីតាំងដែលគេហៅថា “រោងចក្រផលិតកូន” នៅភាគនិរតីរដ្ឋ Ogun ដោយស្ត្រីម្នាក់កំពុងជាប់ចោទពីបទជួញដូរមនុស្សរួចទៅហើយ។

អ្នកនាំពាក្យប៉ូលិសលោក Abimbola Oyeyemi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ដោយធ្វើសកម្មភាពតាមការឲ្យតម្រុយ ក្រុមរបស់យើងបានវាយឆ្មក់ចូលផ្ទះសម្ភពខុសច្បាប់មួយកន្លែងនិងបានជួយសង្គ្រោះមនុស្សចំនួន១០នាក់ដោយក្នុងនោះមានក្មេង៤នាក់និងស្ត្រី៦នាក់ដែល៤នាក់មានផ្ទៃពោះ”។

គាត់និយាយថា ស្ត្រីទាំងនោះបានប្រាប់ប៉ូលិសថា ម្ចាស់ផ្ទះបានជួលបុរសមកធ្វើឲ្យពួកគេមានផ្ទៃពោះហើយបន្ទាប់មកលក់កូនដែលទើបនឹងកើតដើម្បីយកប្រាក់ចំណេញ។

ទីតាំងបែបនេះច្រើនតែជាកន្លែងខុសច្បាប់ដោយក្លែងធ្វើជាគ្លីនិកឯកជនដែលមានស្ត្រីមានផ្ទៃពោះហើយបង្កើតកូនសម្រាប់លក់។

ក្នុងករណីខ្លះ ស្ត្រីវ័យក្មេងត្រូវបានគេឃុំឃាំងប្រឆាំងនឹងឆន្ទៈរបស់ពួកគេហើយចាប់រំលោភមុនពេលកូនរបស់ពួកគេត្រូវបានលក់នៅលើទីផ្សារងងឹត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ពូអ្នករកស៊ីកប់ខ្មោច ក្មួយអ្នករំលោភសាកសព

ចុចអាន៖ រួមភេទ​ជា​មួយ​អនីតិជន​ដប់​ប្រាំ​ថ្ងៃ​ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា កំពុងត្រូវការកម្លាំងពលកម្ម ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម