Connect with us

ព័ត៌មានអន្ដរជាតិ

កុបករវិមានកាពីតូលអាមេរិកថ្ងៃ៦ មករា ស្វែងរកសិទ្ធិជ្រកកោននៅ បេឡារុស្ស

បានផុស

នៅ

បុរសអាយុ៤៨ឆ្នាំម្នាក់ ដែលស្ថិតក្នុងបញ្ជីតាមចាប់ខ្លួនរបស់ FBI ដោយការចោទប្រកាន់ថា រំលោភច្បាប់ក្នុងអំឡុងកុបកម្មវិមានកាពីតូល ពេលនេះកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសបេឡារុស្ស បន្ទាប់ពីអះអាងថា គាត់ត្រូវបានកងកម្លាំងអ៊ុយក្រែនតាមដាន ខណៈព្យាយាមតាំងទីលំនៅនៅទីនោះ។

លោក Evan Neuman បានស្វែងរកយុត្តិធម៌ ប៉ុន្តែគាត់ស្ទើរតែបាត់បង់អ្វីៗទាំងអស់ ហើយកំពុងត្រូវបានធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ នេះបើយោងតាមទូរទស្សន៍រដ្ឋ Belarus 1។

លោក Neuman បានលក់ផ្ទះរបស់គាត់នៅរដ្ឋកាលីហ្វ័រញ៉ា ហើយបានរត់គេចពី FBI ទៅកាន់ទ្វីបអឺរ៉ុប ថ្វីបើបានបដិសេធការចោទប្រកាន់ពីបទពាក់ព័ន្ធករណីអំពើហិង្សាប្រឆាំងនឹងរូបគាត់ក៏ដោយ។ ពិធីករទូរទស្សន៍ Belarus 1 ម្នាក់បានហៅគាត់ថា “ប្រភេទដូចគ្នានៃជនជាតិអាមេរិកសាមញ្ញ ដែលហាងរបស់គេត្រូវបានដុតដោយសកម្មជន Black Lives Matter”។

ប្រែសម្រួល៖ Vann Vann

ចុចអាន៖ អាមេរិកបើកការស៊ើបអង្កេតពាក់ព័ន្ធអំពើភេរវកម្មក្នុងប្រទេស២៥ករណី បន្ទាប់ពីកុបកម្មនៅវិមាន កាពីតូល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម