ព័ត៌មានអន្ដរជាតិ
ប្រទេសមួយទៀតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer បន្ទាប់ពីអង់គ្លេស
ប្រទេសបារ៉ែននិយាយថា ខ្លួនបានយល់ព្រមលើការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ១៩ដែលបង្កើតឡើងដោយក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech។

ទីភ្នាក់ងារសារព័ត៌មានជាតិបារ៉ែន BNA បានរាយការណ៍ថា ការអនុម័តកាលពីថ្ងៃសុក្របានធ្វើឲ្យបារ៉ែនក្លាយជាប្រទេសទី២នៅលើពិភពលោកដែលអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងនេះបន្ទាប់ពីចក្រភពអង់គ្លេសបានក្លាយជាប្រទេសទីមួយកាលពីថ្ងៃពុធ។
អាជ្ញាធរគ្រប់គ្រងសុខភាពជាតិបារ៉ែនបាននិយាយថា “បារ៉ែនបានយល់ព្រមលើវ៉ាក់សាំងកូវីដរបស់ Pfizer / BioNTech ដែលនឹងត្រូវប្រើលើក្រុមដែលមានហានិភ័យខ្ពស់”។

ទោះបីជាយ៉ាងណាក៏ដោយ បារ៉ែនមិនបាននិយាយថាតើខ្លួនបានទិញវ៉ាក់សាំងនេះចំនួនប៉ុន្មានឬពេលណាទើបចាក់វ៉ាក់សាំងនេះនឹងត្រូវចាប់ផ្តើមចាក់នោះទេ។ ភ្លាមៗនេះ ខ្លួនក៏មិនបានឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ដែរ។
បញ្ហាប្រឈមសម្រាប់ប្រទេសបារ៉ែនគឺលក្ខខណ្ឌដែលត្រូវចាក់វ៉ាក់សាំង។ វ៉ាក់សាំងត្រូវតែដឹកជញ្ជូននិងរក្សាទុកនៅសីតុណ្ហភាពត្រជាក់ខ្លាំងដល់ដក៧០អង្សាសេឯណោះ។

បារ៉ែនជាប្រទេសមជ្ឈិមបូព៌ាដែលតែងតែមានសីតុណ្ហភាពជាប្រចាំនៅរដូវក្តៅប្រហែល៤០ជាមួយនឹងសំណើមខ្ពស់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ក្រុមហ៊ុន Moderna មានទំនុកចិត្តផលិតវ៉ាក់សាំងកូវីដចំនួន៥០០លានដូសក្នុងឆ្នាំ២០២១
ចុចអាន៖ អង់គ្លេស ហ៊ានផ្តល់សំណងខ្ទង់សែនដុល្លារបើអ្នកចាក់វ៉ាក់សាំងហើយ រងផលប៉ះពាល់ធ្ងន់ធ្ងរ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន