ព័ត៌មានអន្ដរជាតិ
ប៉ូលិសរដ្ឋ Maryland ឃាត់កុមារអាយុ ៩ ឆ្នាំម្នាក់ដែលឆ្លងកូវីដ ពីការឡើងជិះយន្តហោះ
មន្ត្រីប៉ូលិសក្នុងតំបន់បាននិយាយថា ក្មេងម្នាក់ដែលឆ្លងជំងឺកូវីដ ១៩ ត្រូវបានបញ្ឈប់ដោយប៉ូលិសរដ្ឋ Maryland ប៉ុន្មាននាទីមុនពេលឡើងជិះយន្តហោះនៅថ្ងៃបុណ្យ Thanksgiving ។
មន្ត្រីប៉ូលិសរដ្ឋលោក Travis Nelson បាននិយាយថា ក្មេងប្រុសអាយុ ៩ ឆ្នាំបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ នៅទីក្រុង Wicomico ហើយមន្ទីរសុខាភិបាលក្នុងតំបន់មិនអាចទាក់ទងម្តាយរបស់ក្មេងនេះដើម្បីជូនដំណឹងដល់នាងបាននោះទេ ។

លោក Nelson បាននិយាយថា អាជ្ញាធរ និងប៉ូលិសត្រូវបានទាក់ទងនៅម៉ោងប្រហែល ៣ រសៀលនៅថ្ងៃទី ២៤ ខែវិច្ឆិកា និងត្រូវបានគេជូនដំណឹងថា អ្នកទាំងពីរគ្រោងនឹងហោះហើរទៅប្រទេសព័រតូរីកូ ពីអាកាសយានដ្ឋានអន្តរជាតិ Baltimore-Washington ក្នុងរយៈពេល ១ ម៉ោង ១៥ នាទី ។
ប៉ូលីសបានស្ទាក់ចាប់ពួកគេនៅឯព្រលានយន្តហោះ និងបានជួយពួកគេឲ្យទាក់ទងជាមួយផ្នែកសុខាភិបាលក្រុង Wicomico ក្រោយមកម្តាយ និងកូនប្រុសបានត្រលប់មកផ្ទះវិញដើម្បីធ្វើចត្តាឡីស័ក ។
យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា មនុស្សជាង ២០៥,០០០ នាក់នៅរដ្ឋ Maryland ភាគខាងកើតនៃសហរដ្ឋអាមេរិកបានឆ្លងជំងឺកូវីដ ១៩ និងមានអ្នកស្លាប់សរុប ៤,៧៦៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ប្រទេសមួយទៀតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer បន្ទាប់ពីអង់គ្លេស
ចុចអាន ៖ ក្រុមហ៊ុន Moderna មានទំនុកចិត្តផលិតវ៉ាក់សាំងកូវីដចំនួន៥០០លានដូសក្នុងឆ្នាំ២០២១

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ