Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម នឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដលើមនុស្សនៅសប្តាហ៍ក្រោយ

បានផុស

នៅ

ក្រសួងសុខាភិបាលបានឲ្យដឹងថា ការធ្វើតេស្តលើមនុស្សនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ផលិតនៅប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងធ្វើឡើងលើអ្នកស្ម័គ្រចិត្តចំនួន២០នាក់នៅសប្តាហ៍ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្កើតឡើងដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC, វ៉ាក់សាំងនេះបានឆ្លងកាត់ការធ្វើតេស្តលើសត្វរួចទៅហើយ ហើយត្រូវបានវាយតម្លៃដោយទីភ្នាក់ងារវៀតណាមនិងបរទេស។

សាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងលើមនុស្សដែលមានសុខភាពល្អចំនួន២០នាក់នៅថ្ងៃទី១០ខែធ្នូខាងមុខនេះ។

ពួកគេមួយចំនួននឹងទទួលបានវ៉ាក់សាំងនៅថ្ងៃដំបូងខណៈការធ្វើតេស្តលើអ្នកស្ម័គ្រចិត្តដែលនៅសល់នឹងត្រូវធ្វើឡើងក្នុងរយៈពេល២៤ទៅ៤៨ម៉ោងបន្ទាប់។

បីខែបន្ទាប់ពីការសាកល្បងនេះចប់ សាកលវិទ្យាល័យនេះត្រូវបានគេរំពឹងថានឹងអនុវត្តការសាកល្បងលើមនុស្សមួយដំណាក់កាលទៀតដែលពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តប្រហែល៤០០នាក់។

ក្រៅពី Nanogen, មានក្រុមហ៊ុនចំនួន៣ផ្សេងទៀតកំពុងបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងប្រទេសវៀតណាម។

ក្នុងចំណោមនោះ មានក្រុមហ៊ុនចំនួនពីរដែលកំពុងធ្វើការសាកល្បងលើសត្វនិងកំពុងធ្វើការវាយតម្លៃចាំបាច់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi​ Tre

ចុចអាន៖ ក្រុមហ៊ុន Pfizer ស្វែងរកការយល់ព្រមជាបន្ទាន់សម្រាប់វ៉ាក់សាំងកូវីដ នៅក្នុងប្រទេសឥណ្ឌា

ចុចអាន៖ ពលរដ្ឋ​វៀតណាមជាច្រើន ត្រូវ​ប៉ូលិសផាកម្នាក់ជិត ១០០ដុល្លារ ដោយសារអត់ពាក់ម៉ាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១០ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម