ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ Mohsen Fakhrizadeh ត្រូវបានធ្វើឃាតដោយមានជំនួយពីឧបករណ៍ផ្កាយរណប
របាយការណ៍អះអាងថា ការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់លោក Mohsen Fakhrizadeh ត្រូវបានជួយដោយផ្កាយរណប និងបច្ចេកវិទ្យា AI ខណៈលោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី ២៧ ខែវិច្ឆិកា ក្នុងវ័យ ៦១ ឆ្នាំ ។
ជុំវិញពេលវេលាដែលលោកទទួលមរណភាព លោក Ramazan Sharif អ្នកនាំពាក្យនៃក្រុមឆ្មាំបដិវត្តឥស្លាមបាននិយាយថា “ការធ្វើឃាតអ្នកវិទ្យាសាស្ត្រនៅតាមផ្លូវជាមួយឧបករណ៍ផ្កាយរណបមិនអាចធ្វើឲ្យខូចដល់សន្តិសុខរបស់យើងបានទេ” ។

ទន្ទឹមនោះមន្ត្រីយោធាអ៊ីរ៉ង់លោក Ali Fadavi អះអាងថា ការធ្វើឃាតលោក Fakhrizadeh ត្រូវបានធ្វើឡើង នៅពេលដែលកាំភ្លើងយន្តបានពង្រីកលើមុខរបស់លោក Fakhrizadeh មុនពេលបាញ់ ១៣ គ្រាប់ ។
គាត់បានបន្តថា អាវុធនោះត្រូវបានដាក់លើឡាន Nissan និងផ្តោតតែទៅលើមុខរបស់លោក Fakhrizadeh តែប៉ុណ្ណោះ ទោះបីជាស្ថិតនៅចម្ងាយតែ ២៥ សង់ទីម៉ែត្រពីប្រពន្ធរបស់គាត់ក៏ដោយក៏មិនត្រូវបានបាញ់ចំឡើយ ។ កាំភ្លើងយន្តត្រូវបានគ្រប់គ្រងតាមអ៊ីនធឺណិតតាមរយៈផ្កាយរណប ហើយបានប្រើប្រាស់កាមេរ៉ាទំនើប និងបច្ចេកវិទ្យា AI ។
លោកបានបន្តទៀតថា “យើងបានត្រួតពិនិត្យ ហើយបានរកឃើញថា ផ្កាយរណបមួយកំពុងគ្រប់គ្រងកាំភ្លើងយន្តពីចម្ងាយ ហើយមិនមានភេរវករនៅកន្លែងកើតហេតុនោះទេ” ។

កាលពីសប្តាហ៍មុនវាត្រូវបានគេអះអាងថា អ៊ីស្រាអែលគឺស្ថិតនៅពីក្រោយការវាយប្រហារនេះ បន្ទាប់ពីសំណល់នៃអាវុធសម្លាប់បានបង្ហាញថា វាមានប្រភពចេញពីយោធាអ៊ីស្រាអែល ។
បន្ថែមពីនេះរដ្ឋមន្រ្តីស៊ើបការណ៍សម្ងាត់អ៊ីស្រាអែលលោក Eli Cohen បានអះអាងថា រដ្ឋាភិបាលអ៊ីស្រាអែលគ្មានគំនិតអ្វីដែលនៅពីក្រោយការវាយប្រហារទៅលើលោក Fakhrizadeh នោះទេ ។ គាត់បានបន្តទៀតថា ការវាយប្រហារនេះបានធ្វើឲ្យពិភពលោកមានសុវត្ថិភាពជាងមុន ខណៈដែលលោក Fakhrizadeh មានចំណែកយ៉ាងសកម្មក្នុងការបង្កើតអាវុធនុយក្លេអ៊ែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
ចុចអាន ៖ អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ត្រូវធ្វើឃាតក្នុងផែនការដែលចូលរួមដោយអ្នកវាយប្រហារចំនួន ៦២ នាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន