Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron ថា ជំងឺកូវីដ ១៩ នឹងបន្តលងបន្លាចពិភពលោករហូតដល់ពាក់កណ្ដាលឆ្នាំក្រោយ ក្រោយករណីឆ្លងក្នុងប្រទេសកើនឡើង

បានផុស

នៅ

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ប្រទេសរបស់លោកនឹងជួបប្រទះក៏ដូចជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រហូតដល់ពាក់កណ្តាលឆ្នាំក្រោយ ខណៈដែលករណីឆ្លងកើតមានលើសមួយលាននាក់ បន្ទាប់ពីបានកត់ត្រាករណីឆ្លងថ្មីជាង ៤០,០០០ ករណី និង ២៩៨ នាក់បានស្លាប់កាលពីថ្ងៃសុក្រ ។

អង្គការសុខភាពពិភពលោកបាននិយាយថា ការកើនឡើងនូវករណីឆ្លងនៅអ៊ឺរ៉ុបគឺជាពេលវេលាដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ខណៈបានអំពាវនាវឲ្យចាត់វិធានការរហ័សដើម្បីការពារកុំឲ្យសេវាសុខាភិបាលមានភាពផុយស្រួយឲ្យសោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឆ្លងវីរុសប្រចាំថ្ងៃនៅអឺរ៉ុបបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ ។ បច្ចុប្បន្នទ្វីបនេះមានករណីឆ្លងសរុប ៧.៨ លានករណី និងមានមនុស្សស្លាប់ប្រមាណ ២៤៧,០០០ នាក់ ។

ទន្ទឹមនោះលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “រយៈពេលពីរបីខែទៀតនឹងមានសភាពតានតឹងកាន់តែខ្លាំង ហើយប្រទេសខ្លះកំពុងស្ថិតក្នុងផ្លូវគ្រោះថ្នាក់” ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកមានជាង ៤២ លានករណី និងមានអ្នកស្លាប់ ១.១ លាននាក់ ខណៈដែលសហរដ្ឋអាមេរិកនៅតែស្ថិតក្នុងលំដាប់កំពូលគេដដែលនៃករណីឆ្លង និងអ្នកស្លាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ បារាំងក្លាយជាប្រទេស EU ទី២ដែលមានការឆ្លងកូវីដលើស១លានករណី

ចុចអាន ៖ ទ្វីបអាស៊ីក្លាយជាតំបន់ទី២ដែលមានការឆ្លងកូវីដលើស១០លានករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម