Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ចោទថា អាមេរិករារាំងខ្លួនមិនឲ្យទិញវ៉ាក់សាំងកូវីដ

បានផុស

នៅ

យោងតាមប្រធានធនាគារកណ្តាលអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងព្យាយាមយ៉ាងសកម្មដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩តាមរយៈកម្មវិធី COVAX ដែលជាគំនិតផ្តួចផ្តើមជាសកល ធ្វើឡើងដោយអង្គការសុខភាពពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Abdolnasser Hemmati បាននិយាយកាលពីថ្ងៃចន្ទថា វាត្រូវតែត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រថា កិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការទិញវ៉ាក់សាំងតាមរយៈ COVAX ត្រូវបានរារាំងដោយសារតែបញ្ហាផ្ទេរប្រាក់ដែលកើតឡើងពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

លោក Hemmati បានបង្ហោះក្នុង Instagram ថា “មកទល់ពេលនេះ វិធីសាស្រ្តណាក៏ដោយក្នុងការទូទាត់និងផ្ទេររូបិយប័ណ្ណដែលត្រូវការ គឺត្រូវប្រឈមនឹងឧបសគ្គដោយសារតែការដាក់ទណ្ឌកម្មអមនុស្សធម៌របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងតម្រូវការដើម្បីទទួលបានការអនុញ្ញាតពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC)”។

ប្រទេសអ៊ីរ៉ង់ដែលកំពុងដោះស្រាយជាមួយជំងឺរាតត្បាតកូវីដ១៩ធំជាងគេបំផុតនិងមានអ្នកស្លាប់ច្រើនបំផុតនៅមជ្ឈិមបូព៌ាបានប្រកាសកាលពីប៉ុន្មានខែមុនថា ខ្លួនបានក្លាយជាសមាជិកកម្មវិធី COVAX ក្នុងគោលបំណងដើម្បីទទួលបានវ៉ាក់សាំង។

WHO បានអួតអាងថា COVAX គឺជា “ក្តីសង្ឃឹមដ៏ល្អបំផុតរបស់ពិភពលោក” សម្រាប់ការប្រយុទ្ធនឹងជំងឺរាតត្បាតនេះដោយសារតែមានការសម្របសម្រួលនិងទាន់ពេលវេលាហើយនិយាយថា គោលបំណងផ្តួចផ្តើមរបស់អន្តរជាតិគឺធានាការទទួលថ្នាំបង្ការឲ្យបានរហ័សនិងយុត្តិធម៌សម្រាប់ប្រជាជននៅក្នុងប្រទេសទាំងអស់។

ចំនួនអ្នកស្លាប់ផ្លូវការដោយសារជំងឺកូវីដ១៩នៅអ៊ីរ៉ង់បានកើនឡើងដល់៥០,០០០នាក់កាលពីថ្ងៃសៅរ៍ខណៈប្រទេសកំពុងប្រយុទ្ធនឹងរលកទីបីជាមួយនឹងករណីឆ្លងជាងមួយលានករណី។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលអ៊ីរ៉ង់និយាយថា ចំនួនពិតប្រាកដទំនងជាមានច្រើនជាងតួលេខផ្លូវការ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ “ពិភពលោកគួរតែអរគុណអ៊ីស្រាអែលចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់”

ចុចអាន៖ អាមេរិកថា អ៊ីស្រាអែលនៅពីក្រោយការធ្វើឃាតអ្នកវិទ្យាសាស្រ្តកំពូលអ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម