“ពិភពលោកគួរតែអរគុណអ៊ីស្រាអែលចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់” – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

“ពិភពលោកគួរតែអរគុណអ៊ីស្រាអែលចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់”

Published

on

មន្រ្តីអ៊ីស្រាអែលដែលនិយាយដោយមិនបញ្ចេញឈ្មោះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ពិភពលោកគួរតែអរគុណដល់អ៊ីស្រាអែលចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់លោក Mohsen Fakhrizadeh។

សេចក្តីថ្លែងការណ៍របស់មន្រ្តីរូបនេះទៅកាសែត New York Times បានបង្កឲ្យមានការយកចិត្តទុកដាក់ស្របពេលការធ្វើឃាតលោក Fakhrizadeh បានធ្វើឲ្យកក្រើកតំបន់នេះទាំងមូល។

បើទោះបីជាប្រទេសអ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវជាផ្លូវការក៏ដោយក៏ការអត្ថាធិប្បាយរបស់មន្ត្រីរូបនេះបានបង្ហាញថា ទីក្រុង តេល អាវីវ នៅពីក្រោយការធ្វើឃាតនេះ។

មន្ត្រីអ៊ីស្រាអែលដែលត្រូវបានគេរាយការណ៍ថាមានជាប់ពាក់ព័ន្ធក្នុងការតាមដានលោក Fakhrizadeh អស់រយៈពេលជាច្រើនឆ្នាំបាននិយាយថា ប្រទេសអ៊ីស្រាអែលនឹងបន្តចាត់វិធានការចាំបាច់ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

មន្ត្រីដដែលបានបន្តទៀតថា គោលបំណងរបស់អ៊ីរ៉ង់ក្នុងការទទួលបានអាវុធនុយក្លេអ៊ែរដែលត្រូវបានបង្កើតឡើងដោយលោក Fakhrizadeh កំពុងបង្កការគំរាមកំហែងហើយពិភពលោកគួរតែអរគុណដល់អ៊ីស្រាអែលចំពោះការសម្លាប់នេះ។

នៅក្នុងបទបង្ហាញស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីខែមេសាឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានលើកឡើងចំៗពីឈ្មោះ Fakhrizadeh ដែលត្រូវបានគេស្គាល់ថាជា “មេក្លោង” នៃកម្មវិធីនុយក្លេអ៊ែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ត្រូវធ្វើឃាតក្នុងផែនការដែលចូលរួមដោយអ្នកវាយប្រហារចំនួន ៦២ នាក់

ចុចអាន៖ អ៊ីរ៉ង់ កំពុងថ្លឹងថ្លែងថាគួរសងសឹកតាមរបៀបណាចំពោះការធ្វើឃាតអ្នកវិទ្យាសាស្រ្តកំពូល

Click to comment

Leave a Reply

Your email address will not be published.

two × two =

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម