ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ចោទថា អាមេរិករារាំងខ្លួនមិនឲ្យទិញវ៉ាក់សាំងកូវីដ
យោងតាមប្រធានធនាគារកណ្តាលអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងព្យាយាមយ៉ាងសកម្មដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩តាមរយៈកម្មវិធី COVAX ដែលជាគំនិតផ្តួចផ្តើមជាសកល ធ្វើឡើងដោយអង្គការសុខភាពពិភពលោក។
លោក Abdolnasser Hemmati បាននិយាយកាលពីថ្ងៃចន្ទថា វាត្រូវតែត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រថា កិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការទិញវ៉ាក់សាំងតាមរយៈ COVAX ត្រូវបានរារាំងដោយសារតែបញ្ហាផ្ទេរប្រាក់ដែលកើតឡើងពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
លោក Hemmati បានបង្ហោះក្នុង Instagram ថា “មកទល់ពេលនេះ វិធីសាស្រ្តណាក៏ដោយក្នុងការទូទាត់និងផ្ទេររូបិយប័ណ្ណដែលត្រូវការ គឺត្រូវប្រឈមនឹងឧបសគ្គដោយសារតែការដាក់ទណ្ឌកម្មអមនុស្សធម៌របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងតម្រូវការដើម្បីទទួលបានការអនុញ្ញាតពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC)”។
ប្រទេសអ៊ីរ៉ង់ដែលកំពុងដោះស្រាយជាមួយជំងឺរាតត្បាតកូវីដ១៩ធំជាងគេបំផុតនិងមានអ្នកស្លាប់ច្រើនបំផុតនៅមជ្ឈិមបូព៌ាបានប្រកាសកាលពីប៉ុន្មានខែមុនថា ខ្លួនបានក្លាយជាសមាជិកកម្មវិធី COVAX ក្នុងគោលបំណងដើម្បីទទួលបានវ៉ាក់សាំង។
WHO បានអួតអាងថា COVAX គឺជា “ក្តីសង្ឃឹមដ៏ល្អបំផុតរបស់ពិភពលោក” សម្រាប់ការប្រយុទ្ធនឹងជំងឺរាតត្បាតនេះដោយសារតែមានការសម្របសម្រួលនិងទាន់ពេលវេលាហើយនិយាយថា គោលបំណងផ្តួចផ្តើមរបស់អន្តរជាតិគឺធានាការទទួលថ្នាំបង្ការឲ្យបានរហ័សនិងយុត្តិធម៌សម្រាប់ប្រជាជននៅក្នុងប្រទេសទាំងអស់។
ចំនួនអ្នកស្លាប់ផ្លូវការដោយសារជំងឺកូវីដ១៩នៅអ៊ីរ៉ង់បានកើនឡើងដល់៥០,០០០នាក់កាលពីថ្ងៃសៅរ៍ខណៈប្រទេសកំពុងប្រយុទ្ធនឹងរលកទីបីជាមួយនឹងករណីឆ្លងជាងមួយលានករណី។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលអ៊ីរ៉ង់និយាយថា ចំនួនពិតប្រាកដទំនងជាមានច្រើនជាងតួលេខផ្លូវការ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ “ពិភពលោកគួរតែអរគុណអ៊ីស្រាអែលចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់”
ចុចអាន៖ អាមេរិកថា អ៊ីស្រាអែលនៅពីក្រោយការធ្វើឃាតអ្នកវិទ្យាសាស្រ្តកំពូលអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៩ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)