Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺផ្តាសាយបក្សីនៅ ជប៉ុន រាលដាលដល់ខេត្តទី៥

បានផុស

នៅ

ក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃចន្ទទី៧ខែធ្នូថា ជំងឺផ្តាសាយបក្សីត្រូវបានគេរកឃើញនៅក្នុងខេត្តទី៥របស់ប្រទេសជប៉ុនខណៈរលកនៃការចម្លងរោគនៅកសិដ្ឋានបសុបក្សីបានបង្កឲ្យមានការផ្ទុះជំងឺដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុនក្នុងរយៈពេលជាងបួនឆ្នាំចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ជំងឺគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមមាន់យកពងចំនួន២កន្លែងក្នុងទីក្រុង Mihara នៃខេត្ត Hiroshima ភាគនិរតីប្រទេសជប៉ុន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងនិយាយថា មនុស្សមិនអាចឆ្លងជំងឺផ្តាសាយបក្សីពីការបរិភោគបក្សីឬស៊ុតបានទេ។

ការផ្ទុះឡើងដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០១៦មកបានចាប់ផ្តើមកាលពីខែមុននៅក្នុងខេត្ត Kagawa លើកោះ Shikoku ជាប់ខេត្ត Hiroshima។

សត្វមាន់ជាង១៣ម៉ឺនក្បាលនៅកសិដ្ឋានចំនួន២កន្លែងក្នុងទីក្រុង Mihara នឹងត្រូវសម្លាប់និងកប់ខណៈការនាំចេញក្នុងរង្វង់ចម្ងាយ៣គីឡូម៉ែត្រជុំវិញកសិដ្ឋាននឹងត្រូវបានរឹតត្បិត។

សកម្មភាពថ្មីនេះមានន័យថាមាន់ជិត២លានក្បាលនឹងត្រូវបានសម្លាប់ចាប់តាំងពីការផ្ទុះចុងក្រោយបង្អស់បានចាប់ផ្តើម។

ការផ្ទុះជំងឺផ្តាសាយបក្សីចុងក្រោយរបស់ប្រទេសជប៉ុនគឺនៅខែមករាឆ្នាំ២០១៨ក្នុងខេត្ត Miyazaki នៅពេលមាន់ចំនួន៩១,០០០ក្បាលត្រូវបានសម្លាប់។

ការផ្ទុះដ៏ធំចុងក្រោយបំផុតគឺចន្លោះខែវិច្ឆិកាឆ្នាំ២០១៦ដល់ខែមីនាឆ្នាំ២០១៧នៅពេលមាន់សរុបចំនួន១.៦៧លានក្បាលត្រូវបានសម្លាប់ដោយសារតែជំងឺផ្តាសាយបក្សី H5N6៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ កូវីដមិនទាន់ស្ងាត់ ជប៉ុនផ្ទុះជំងឺផ្តាសាយបក្សីទៀត

ចុចអាន៖ សហរដ្ឋអាមេរិកព្រមានថា បុណ្យណូអែលគឺជាបញ្ហាប្រឈមដ៏ធំនៃការចម្លងជំងឺកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម