ព័ត៌មានអន្ដរជាតិ
លោក Biden ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដដល់ប្រជាជន១០០លាននាក់នៅ១០០ថ្ងៃដំបូងនៃការកាន់តំណែង
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden បានកំណត់គោលដៅចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនចំនួន១០០លាននាក់ក្នុងរយៈពេល១០០ថ្ងៃដំបូងរបស់លោកនៅក្នុងតំណែង។

លោកបាននិយាយថា ខែដំបូងរបស់លោកនៅក្នុងការិយាល័យនឹងមិនអាចបញ្ចប់ការផ្ទុះឡើងនៃជំងឺនេះបានទេហើយបានផ្តល់ព័ត៌មានលម្អិតតិចតួចណាស់ស្តីពីយុទ្ធសាស្រ្តនៃការចាក់វ៉ាក់សាំងនេះប៉ុន្តែលោកបាននិយាយថា លោកនឹងផ្លាស់ប្តូរទិសដៅនៃជំងឺកូវីដ១៩ឡើយ។
កាលពីថ្ងៃអង្គារ របាយការណ៍មួយបានត្រួសត្រាយផ្លូវឲ្យក្រុមហ៊ុនវ៉ាក់សាំង Pfizer / BioNTech ត្រូវបានអនុម័តនិងដាក់ឱ្យប្រើប្រាស់សម្រាប់ជនជាតិអាមេរិក។

ប្រធានាធិបតីជាប់ឆ្នោតរូបនេះបានចូលរួមសន្និសីទសារព័ត៌មានមួយនៅរដ្ឋ Delaware ដែលក្នុងអំឡុងពេលនោះ លោកបានណែនាំអគ្គរដ្ឋអាជ្ញារដ្ឋកាលីហ្វ័រនីញ៉ាលោក Xavier Becerra ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោកស្រី Rochelle Walensky ជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC)។
លោក Biden និយាយថា “១០០ថ្ងៃដំបូងរបស់ខ្ញុំនឹងមិនអាចបញ្ចប់វីរុសកូរ៉ូណាបានទេ។ ខ្ញុំមិនអាចសន្យាបានឡើយ”។ គាត់បន្តថា “១០០ថ្ងៃដំបូង យើងអាចផ្លាស់ប្តូរទិសដៅនៃជំងឺនេះនិងផ្លាស់ប្តូរជីវិតនៅអាមេរិកឲ្យកាន់តែប្រសើរ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានព្រមានថា កិច្ចខិតខំប្រឹងប្រែងយកឈ្នះមេរោគនេះអាចយឺតយ៉ាវនិងជាប់គាំងប្រសិនបើសភាមិនបញ្ចប់កិច្ចពិភាក្សាទ្វេភាគីនិងរកថវិកាជាបន្ទាន់ទេនោះ។
គួរបញ្ជាក់ថា បើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា គិតត្រឹមពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជាង១៥លានករណីនិងមានអ្នកស្លាប់២៨៥,០០០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Biden ជ្រើសរើសឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់ធ្វើជារដ្ឋមន្ត្រីការពារជាតិ
ចុចអាន៖ Joe Biden ៖ “យើងកំពុងធ្វើសង្គ្រាមជាមួយកូវីដ មិនមែនជាមួយអ្នកណាផ្សេងទេ”

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ