ព័ត៌មានអន្ដរជាតិ
ប្រទេសអ្នកមានកំពុងសម្រុកទិញវ៉ាក់សាំងកូវីដទុក ធ្វើឲ្យប្រទេសអ្នកក្រជួបហានិភ័យ
សម្ព័ន្ធភាពមួយបានព្រមានថា ប្រទេសអ្នកមានកំពុងតែសម្រុកទិញវ៉ាក់សាំងកូវីដទុកហើយប្រជាជនដែលរស់នៅក្នុងប្រទេសក្រីក្រប្រហែលជាពិបាកណាស់ក្នុងការទទួលបានវ៉ាក់សាំងនេះ។
សម្ព័ន្ធវ៉ាក់សាំងប្រជាជន (PVA) បាននិយាយថា ប្រទេសដែលមានប្រាក់ចំណូលទាបជិត៧០នឹងអាចចាក់វ៉ាក់សាំងឲ្យប្រជាជនរបស់ពួកគេបានតែម្នាក់ប៉ុណ្ណោះក្នុងចំណោម១០នាក់។

ទោះបីជាយ៉ាងណាក៏ដោយ សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca បានសន្យាផ្តល់វ៉ាក់សាំងរបស់ខ្លួនចំនួន៦៤ភាគរយដល់ប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
វិធានការនានាត្រូវបានធ្វើឡើងដើម្បីធានាថា ការទទួលបានថ្នាំបង្ការគឺមានភាពយុត្តិធម៌នៅជុំវិញពិភពលោក។

កម្មវិធីវ៉ាក់សាំង Covax បានព្យាយាមធ្វើយ៉ាងណាដើម្បីទទួលឲ្យបាននូវវ៉ាក់ចំនួន៧០០លានដូសដើម្បីចែកចាយរវាងប្រទេសដែលមានប្រាក់ចំណូលទាបចំនួន៩២ដែលបានចុះឈ្មោះ។
ថ្វីបើផែនការនេះត្រូវបានអនុវត្តក៏ដោយ អង្គការនានារួមទាំងអង្គការលើកលែងទោសអន្តរជាតិ អង្គការ Oxfam និងអង្គការយុត្តិធម៌ពិភពលោកផងដែរបាននិយាយថា មិនមានអ្វីគ្រប់គ្រាន់ទេហើយក្រុមហ៊ុនថ្នាំនានាគួរតែចែករំលែកបច្ចេកវិទ្យារបស់ពួកគេដើម្បីធ្វើឲ្យអ្នកដទៃផលិតវ៉ាក់សាំងបានកាន់តែច្រើនដូស។

ការវិភាគរបស់ពួកគេបានរកឃើញថា បណ្តាប្រទេសអ្នកមានបានទិញវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ឲ្យប្រជាជនទាំងមូលរបស់ពួកគេលើសតម្រូវការរហូតដល់បីដងឯណោះ។
ហើយបើទោះបីជាប្រទេសអ្នកមាន មានប្រជាជនត្រឹមតែ១៤ភាគរយក្នុងចំណោមចំនួនប្រជាជនសរុបរបស់ពិភពលោកក៏ដោយប៉ុន្តែពួកគេបានទិញវ៉ាក់សាំងរហូតដល់ទៅ៥៣ភាគរយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ FDA បញ្ចេញលទ្ធផលសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុន Pfizer/BioNTech
ចុចអាន៖ វេជ្ជបណ្ឌិតជំនាញថា រោគសញ្ញាកូវីដ-១៩ អាចមានរយៈពេល ៦ សប្តាហ៍

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?