Connect with us

ព័ត៌មានអន្ដរជាតិ

ទោះមានវ៉ាក់សាំង តែប្រជាជនអង់គ្លេសត្រូវបន្តពាក់ម៉ាស់មួយឆ្នាំទៀត

បានផុស

នៅ

អ្នកជំនាញបានព្រមានថា ប្រជាជនចក្រភពអង់គ្លេសអាចនឹងបន្តការពាក់ម៉ាស់រយៈពេលមួយឆ្នាំទៀតបើទោះបីជាមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ក៏ដោយ។

ថ្វីបើចក្រភពអង់គ្លេសបានបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រហើយចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងក៏ដោយក៏ប្រទេសនេះត្រូវការពេលវេលាបន្ថែមទៀតមុនពេលអាចវិលមករកភាពធម្មតាវិញបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sir Patrick Vallance បានលើកឡើងថា ការរឹតត្បិតអាចនៅតែបន្តយូរទៀតបន្ទាប់ពីវ៉ាក់សាំងត្រូវបានដាក់ឲ្យប្រើប្រាស់ពេញលេញ។

បច្ចុប្បន្ននេះ អ្នកដែលងាយរងគ្រោះបំផុតកំពុងចាប់ផ្តើមទទួលវ៉ាក់សាំងជាបន្តបន្ទាប់។

ប្រធានទីប្រឹក្សាវិទ្យាសាស្ត្ររូបនេះបានបន្ថែមថា ប្រជាជនចក្រភពអង់គ្លេសនឹងត្រូវពាក់ម៉ាស់យ៉ាងហោចណាស់មួយឆ្នាំទៀតដោយសារតែពួកគេនៅកង្វះចំណេះដឹងអំពីវ៉ាក់សាំងដែលបង្ការការឆ្លងរោគក៏ដូចជាការបញ្ឈប់វីរុសពីការរាលដាលផងដែរ។

ការព្រមាននេះបានកើតឡើងចំពេលមានក្តីរំភើបរីករាយជុំវិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer។

កាលពីម្សិលមិញ លោកយាយអាយុ៩០ឆ្នាំឈ្មោះ Margaret Keenan បានបង្កើតប្រវត្តិសាស្រ្តក្នុងនាមជាអ្នកជំងឺដំបូងគេដែលត្រូវបានផ្តល់វ៉ាក់សាំង Pfizer/BioNtech ក្នុងចក្រភពអង់គ្លេស។

ទោះបីជាមានវ៉ាក់សាំងក៏ដោយ ក៏រដ្ឋមន្រ្តីបានព្រមានប្រជាជនឲ្យបន្តអនុវត្តវិធានការគម្លាតសង្គមដូចធម្មតាហើយបានណែនាំជីដូនជីតាកុំឲ្យឱបចៅៗ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ រំភើបពេក រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសសម្រក់ទឹកភ្នែកពេលឃើញមនុស្សដំបូងចាក់វ៉ាក់សាំងកូវីដ

ចុចអាន៖ លោកយាយអាយុ៩០ឆ្នាំក្លាយជាមនុស្សដំបូងគេក្នុងលោកដែលទទួលបានវ៉ាក់សាំងកូវីដនៅ អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម