Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា ក្លាយជាប្រទេសទី២ដែលយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech

បានផុស

នៅ

និយតករសុខភាពរបស់ប្រទេសកាណាដាបានយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech ដែលការផ្តល់ភ្លើងខៀវនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីចក្រភពអង់គ្លេសក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានចាប់ផ្តើមការចាក់វ៉ាក់សាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសុខាភិបាលកាណាដាបានហៅការអនុញ្ញាតនេះថាជា “ព្រឹត្តិការណ៍ដ៏សំខាន់” មួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

ទីភ្នាក់ងារនេះបាននិយាយថា វ៉ាក់សាំងនេះបានបំពេញតាមតម្រូវការសុវត្ថិភាព ប្រសិទ្ធភាពនិងគុណភាពដ៏តឹងរ៉ឹងរបស់ខ្លួន។

ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Justin Trudeau បាននិយាយថា ប្រទេសកាណាដាគ្រោងនឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅ២៤៩,០០០ដូសក្នុងខែនេះ។

សរុបទៅ រដ្ឋាភិបាលកាណាដាបានទិញវ៉ាក់សាំងចំនួន២០លានដូសដែលគ្រប់គ្រាន់ក្នុងការចាក់ដល់មនុស្សចំនួន១០លាននាក់ហើយកំពុងពិចារណាទិញ៥៦លានដូសបន្ថែមទៀត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឯកសារវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer / BioNTech ត្រូវបានគេលួច

ចុចអាន៖ អង់គ្លេស ប្រាប់កុំទាន់ឆោឡោបន្ទាប់ពីមនុស្ស២នាក់មានប្រតិកម្មធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម