ព័ត៌មានអន្ដរជាតិ
អាណត្តិកាន់តែជិតផុត ត្រាំ បញ្ជាឲ្យប្រហារជីវិតអ្នកទោសជាហូរហែ
ខណៈដែលពេលវេលាកាន់តំណែងនៅសេតវិមានរបស់លោក ដូណាល់ ត្រាំ ជិតដល់ទីបញ្ចប់ រដ្ឋបាលរបស់គាត់កំពុងប្រញាប់ប្រញាលបញ្ជាឲ្យប្រហារជីវិតលើអ្នកទោស ។
ការប្រហារជីវិតចំនួន ៥ ត្រូវបានគ្រោងទុកមុនការឡើងកាន់តំណែងថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលជម្រុញឲ្យមានការប្រហារជីវិតមិនធ្លាប់មានពីមុនមកក្នុងរយៈពេល ១៣០ ឆ្នាំ ចំពេលមានការផ្លាស់ប្តូរប្រធានាធិបតី ។
ហើយប្រសិនបើការប្រហារជីវិតអ្នកទោសទាំង ៥ កើតឡើងមែននោះ ត្រាំ នឹងក្លាយជាប្រធានាធិបតីប្រហារជីវិតអ្នកទោសច្រើនបំផុតរបស់ប្រទេសក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយដែលដាក់ការប្រហារជីវិតអ្នកទោសចំនួន ១៣ នាក់ចាប់តាំងពីខែកក្កដាឆ្នាំនេះ ។
ការប្រហារជីវិតទាំង ៥ នាក់នឹងត្រូវចាប់ផ្តើមនៅសប្តាហ៍នេះដោយចាប់ផ្តើមពីអ្នកទោស Brandon Bernard អាយុ ៤០ ឆ្នាំ និង Alfred Bourgeois អាយុ ៥៦ ឆ្នាំ ។ ពួកគេទាំងពីរត្រូវបានគេគ្រោងនឹងសម្លាប់នៅឯពន្ធនាគារនៅទីក្រុង Terre Haute រដ្ឋ Indiana ។
អគ្គមេធាវីលោក William Barr បាននិយាយថា នាយកដ្ឋានយុត្តិធម៌របស់លោកគ្រាន់តែគាំទ្រច្បាប់ដែលមានស្រាប់ប៉ុណ្ណោះ ។ ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា ព្រឹត្តិការណ៍នេះគឺទាក់ទងនឹងប៉ុន្មានសប្តាហ៍ មុនពេលដែលលោក Biden ដែលបាននិយាយថា លោកនឹងស្វះស្វែងដើម្បីបញ្ចប់ទោសប្រហារជីវិត ។
ចំណែកលោក Ngozi Ndulue ប្រធានស្រាវជ្រាវនៃមជ្ឈមណ្ឌលព័ត៌មានអំពីការកាត់ទោសប្រហារជីវិតបាននិយាយថា “វាពិតជាស្ថិតនៅខាងក្រៅបទដ្ឋាន ហើយជាវិធីមួយដែលអាក្រក់បំផុត” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ កាណាដា ក្លាយជាប្រទេសទី២ដែលយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី