ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិករង់ចាំអនុម័តវ៉ាក់សាំង ខណៈ ការស្លាប់ប្រចាំថ្ងៃកើនឡើងដល់ ៣ពាន់នាក់
ករណីស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៣ ពាន់នាក់ ខណៈពេលដែលមន្ត្រីសុខាភិបាលសាធារណៈ បានបង្កើនការរៀបចំសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងមុនការអនុម័តបទប្បញ្ញត្តិ។
សូមបញ្ជាក់ថា ករណីអ្នកជំងឺឆ្លងកូវីដ១៩ដែលសម្រាកនៅមន្ទីពេទ្យទូទាំងប្រទេស បានកើនឡើងសរុប ១០៥,៨០៥នាក់ ដោយគិតត្រឹមថ្ងៃពុធគឺកើនឡើង ១៨ ភាគរយក្នុងរយៈពេលពីរសប្ដាហ៍មុន។
សហរដ្ឋអាមេរិកក៏បានបង្ហាញពីចំនួនអ្នកស្លាប់ជាមធ្យម ២,២៥៩ នាក់ និងការឆ្លងថ្មីចំនួន ២០៥,៦៦១ នាក់ជារាល់ថ្ងៃក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ ចំនួនអ្នកស្លាប់ដែលមន្ត្រីសុខាភិបាលអាមេរិកព្រមាន ទំនងជានឹងបង្កើនល្បឿននៅប៉ុន្មានខែខាងមុខ មុនពេលចាក់វ៉ាក់សាំង បានទៅដល់សាធារណជន។
ស្របពេលនោះដែរ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រឯករាជ្យ បានជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្រេចថា តើត្រូវទទួលយកវ៉ាក់សាំងពីក្រុមហ៊ុន Pfizer / BioNTech ប្រើជាបន្ទាន់ឬយ៉ាងណា។
ទោះបីជាមានប្រជាជនអាមេរិកជាច្រើន បានសម្ដែងការងឿងឆ្ងល់អំពីការចាក់វ៉ាក់សាំងនេះក្ដី តែ លោក ប៉ៃដិន ក៏បានកំណត់គោលដៅចាក់វ៉ាក់សាំងជូនប្រជាជន ១០០ លាននាក់ ជិតមួយភាគបីនៃចំនួនប្រជាជនអាមេរិក ក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃរដ្ឋបាលរបស់លោក ឬចាំឲ្យដល់ថ្ងៃទី ២៩ ខែ មេសា ខាងមុខនេះតែម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖channelnewsasia
ចុចអាន៖ទិន្នន័យវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer / BioNTech ត្រូវបានគេលួច
ចុចអានទោះបីកូវីដមិនអាចចម្លងតាមរយៈទឹកកាមមែន ប៉ុន្តែអ្នកជំនាញព្រមានកុំធ្វេសប្រហែស
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»