Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តបង្ហាញរោគសញ្ញានៃប្រតិកម្មអាឡ័កស៊ីក្រោយចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

រោគសញ្ញាចំនួនបីនៃប្រតិកម្មអាឡ័កស៊ីទៅនឹងវ៉ាក់សាំងកូវីដថ្មីត្រូវបានបង្ហាញឲ្យដឹង។

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ការឆ្លើយតបមិនសមប្រកបចំពោះវ៉ាក់សាំងនេះគឺជារឿងនឹកស្មានមិនដល់បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដទ្រង់ទ្រាយធំរបស់ចក្រភពអង់គ្លេសនៅថ្ងៃ V-Day។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នាក់ងារនិយ័តកផលិតផលវេជ្ជសាស្ត្រនិងថែរក្សាសុខភាព (MHRA) បានណែនាំដល់ប្រជាជនដែលមានប្រវតិ្តប្រតិកម្មអាឡ័កស៊ីឲ្យចៀសវាងការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech។

វាកើតឡើងបន្ទាប់ពីបុគ្គលិក NHS ពីរនាក់មានប្រតិកម្មអាឡ័កស៊ីបន្ទាប់ពីត្រូវបានចាក់វ៉ាក់សាំងកាលពីថ្ងៃអង្គារ។

បុគ្គលិកសុខាភិបាលទាំងពីរនាក់ដែលគេដឹងថាមានប្រវត្តិនៃប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរគឺស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលបានទទួលថ្នាំបង្ការនៅថ្ងៃដំបូងនៃកម្មវិធីចាក់វ៉ាក់សាំងកូវីដទ្រង់ទ្រាយធំ។

ពួកគេនិយាយថា “រោគសញ្ញានៃប្រតិកម្មអាឡែកស៊ីគឺរួមមានកន្ទួលរមាស់ស្បែក ដង្ហើមខ្លីនិងហើមមុខឬអណ្តាត”។

ខិត្តប័ណ្ណសុវត្ថិភាពរបស់អ្នកជំងឺសម្រាប់វ៉ាក់សាំងនេះបានព្រមានថា អ្នកណាម្នាក់ដែលមានប្រតិកម្មទៅនឹងសារធាតុសកម្មណាមួយនៅក្នុងវ៉ាក់សាំងមិនគួរទទួលថ្នាំបង្ការនេះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ អង់គ្លេស ប្រាប់កុំទាន់ឆោឡោបន្ទាប់ពីមនុស្ស២នាក់មានប្រតិកម្មធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំងកូវីដ

ចុចអាន៖ ទោះមានវ៉ាក់សាំង តែប្រជាជនអង់គ្លេសត្រូវបន្តពាក់ម៉ាស់មួយឆ្នាំទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម