Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសវៀតណាមធ្លាក់ពីផ្ទះជាន់ទី៨ មិនស្លាប់ហើយគ្មានរបួសធ្ងន់ទៀត

បានផុស

នៅ

ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បានរួចផុតពីការស្លាប់បន្ទាប់ពីធ្លាក់ពីជាន់ទី៨នៃអគារផ្ទះល្វែងមួយក្នុងខេត្ត Thai Binh ភាគខាងជើងប្រទេសវៀតណាមដោយសារតែក្មេងទើរលើដំបូលដែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះត្រូវបានបញ្ជាក់ដោយមន្រ្តីមន្ទីរពេទ្យកុមារខេត្ត Thai Binh កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

លោកបានបន្ថែមថា ក្មេងប្រុសម្នាក់នេះមិនមានរងរបួសធ្ងន់ធ្ងរទេប៉ុន្តែនៅតែកំពុងត្រូវបានត្រួតពិនិត្យក្នុងមន្ទីរពេទ្យ។

អ្នកស្រី Dang Thi Hong ដែលរស់នៅជាន់ផ្ទាល់ដីបាននិយាយថា ដំបូងនាងបានឮសំឡេងយ៉ាងខ្លាំងពីដំបូលដែកនៅខាងមុខផ្ទះល្វែងរបស់នាង។ គាត់បានទៅមើលដំបូលរបស់គាត់ហើយបានឃើញក្មេងប្រុសម្នាក់កំពុងអង្គុយនៅលើនោះ។

ម្ដាយរបស់ក្មេងរងគ្រោះបានប្រញាប់ប្រញាល់រត់ចុះមកក្រោមភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនេះហើយបាននាំកូនទៅកាន់មន្ទីរពេទ្យកុមារខេត្ត Thai Binh ដើម្បីធ្វើការពិនិត្យ។

វេជ្ជបណ្ឌិត Vu Ngoc Hanh បាននិយាយថា លទ្ធផលនៃការស្កេន CT, ការពិនិត្យកាំរស្មីលើទ្រូង, ការពិនិត្យឆ្អឹងខ្នងនិងឆ្អឹងត្រគាកបានបង្ហាញថា កុមារមិនមានរបួសអ្វីទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ វៀតណាម ត្រៀមផលិតវ៉ាក់សាំងកូវីដបើការសាកល្បងលើមនុស្សទទួលជោគជ័យ

ចុចអាន៖ វៀតណាម នឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដលើមនុស្សនៅសប្តាហ៍ក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម