ព័ត៌មានអន្ដរជាតិ
អាមេរិកក៏នឹងមិនចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ដល់ក្រុមមនុស្សប្រភេទនេះដែរ
សមាជិកគណៈកម្មាធិការប្រឹក្សាផលិតផលវ៉ាក់សាំងនិងជីវសាស្រ្តទាក់ទងរបស់រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា FDA ទំនងជាណែនាំមិនឲ្យផ្តល់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដល់ស្ត្រីមានផ្ទៃពោះទេ។

ការលើកឡើងរបស់លោកបណ្ឌិត Paul Offit បានកើតឡើងបន្ទាប់ពីគណៈកម្មាធិការនេះបានបោះឆ្នោតណែនាំឲ្យអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងនេះជាបន្ទាន់។
លោក Offit បានប្រាប់ពិធីករ Wolf Blitze របស់ទូរទស្សន៍ CNN ថា “ខ្ញុំគិតថា អនុសាសន៍គឺថា ស្ត្រីមានផ្ទៃពោះមិនត្រូវទទួលវ៉ាក់សាំងនេះទេដរាបណាយើងដឹងកាន់តែច្បាស់”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបន្តថា “ដូចដែលបានបង្ហាញនៅក្នុងការសាកល្បងនេះអញ្ចឹង រាល់ពេលដែលអ្នកធ្វើតេស្តទ្រង់ទ្រាយធំ អ្នកនឹងធ្វើតេស្តលើស្ត្រីមានផ្ទៃពោះ។ វាហាក់ដូចជាមិនមានផលប៉ះពាល់អ្វីដល់ពួកគេនោះទេប៉ុន្តែទារករបស់ពួកគេមិនទាន់បានចាប់កំណើតនៅឡើយ។ យើងមិនអាចដឹងពីផលប៉ះពាល់ដល់ទារកទេ”។

គណៈកម្មាធិការនេះបានបោះឆ្នោតគាំទ្រក្នុងសំឡេង១៧ទល់នឹង៤ ផ្តល់អនុសាសន៍ដល់ FDA ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ជាបន្ទាន់។ FDA នឹងសម្រេចចិត្តថាតើត្រូវទទួលយកអនុសាសន៍នេះដែរឬអត់ប៉ុន្តែបានបង្ហើបថា ខ្លួននឹងចេញការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងនេះជាបន្ទាន់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ កូរ៉េខាងត្បូងត្រៀមឃ្លាំងក្លាស្សេត្រជាក់បំផុតដើម្បីរក្សាទុកវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer
ចុចអាន៖ ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកុមារ លទ្ធផលនឹងដឹងនៅនិទាឃរដូវឆ្នាំ២០២១

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ