ព័ត៌មានអន្ដរជាតិ
ចាក់វ៉ាក់សាំងកូវីដ ស្លាប់មនុស្ស ៦ នាក់ Pfizer ចេញបញ្ជាក់ការពិត
អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានស៊ែរនូវការបង្ហោះមួយអំពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរពីវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech រួមទាំងមនុស្ស ៦ នាក់បានស្លាប់ក្នុងអំឡុងការសាកល្បងដំណាក់កាលចុងក្រោយ ។
ការអះអាងទាំងនេះគឺជាព័ត៌មានមិនពិត ។ មនុស្ស ៦ នាក់ដែលបានស្លាប់នោះគឺមានតែ ២ នាក់ប៉ុណ្ណោះដែលទទួលធ្វើតេស្តវ៉ាក់សាំង Pfizer-BioNTech ខណៈមនុស្ស ៤ នាក់ផ្សេងទៀតមិនជាប់ទាក់ទងនឹងធ្វើតេស្តវ៉ាក់សាំងនេះនោះទេ ។
ទន្ទឹមនោះមនុស្សទីមួយដែលបានចាក់វ៉ាក់សាំង Pfizer-BioNTech នៅចក្រភពអង់គ្លេសគឺលោកយាយ Margaret Keenan អាយុ ៩០ ឆ្នាំមិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ ។ ប៉ុន្តែក្រោយមកបុគ្គលិកសុខាភិបាលអង់គ្លេស ២ នាក់ត្រូវបានរាយការណ៍ថាមានប្រតិកម្មអាឡ័កស៊ីក្រោយចាក់វ៉ាក់សាំង Pfizer-BioNTech កាលពីថ្ងៃទី ៨ ខែធ្នូ ។
ស្របពេលជាមួយគ្នានេះនិយ័តករចក្រភពអង់គ្លេសបានចេញការព្រមានថា អ្នកដែលមានប្រវតិ្តប្រតិកម្មអាឡ័កស៊ីមិនគួរទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech នាពេលបច្ចុប្បន្ននេះទេ ។
គួរបញ្ជាក់ថា អង់គ្លេសគឺជាប្រទេសទីមួយដែលទទួលការចាក់វ៉ាក់សាំង Pfizer-BioNTech ក្រោយក្រុមហ៊ុនផលិតឱសថមួយនេះបង្ហាញពីប្រសិទ្ធភាពការពារមនុស្សពីជំងឺកូវីដ ១៩ ចំនួន ៩៥ ភាគរយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ មនុស្សពីរនាក់មានប្រតិកម្មអាឡ័កស៊ីក្រោយចាក់វ៉ាក់សាំងកូវីដនៅអង់គ្លេស

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន