Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពកំពូលៗត្រូវបណ្តេញចេញឬផ្អាកការងារនៅបន្ទាយ Fort Hood បន្ទាប់ពីការស៊ើបអង្កេតលើករណី Guillen

បានផុស

នៅ

កាលពីថ្ងៃអង្គារ កងទ័ពសហរដ្ឋអាមេរិកបានបង្ហាញថា ខ្លួនបានបណ្តេញឬផ្អាកមន្រ្តីចំនួន១៤នាក់ដែលឈរជើងនៅឯមូលដ្ឋាន Fort Hood ដោយក្នុងនោះរួមមានទាំងមេបញ្ជាការកំពូល៥នាក់ផងដែរបន្ទាប់ពីក្រុមស៊ើបអង្កេតមួយបានប្រកាសថា ពួកគេបានរួមចំណែកក្នុងការបង្កអំពើហិង្សា ការរំលោភផ្លូវភេទនិងការយាយីផ្លូវភេទនៅឯមូលដ្ឋាននេះ។

ការរកឃើញនេះបានកើតឡើងក្នុងពេលមួយឆ្នាំដែលទាហានយ៉ាងតិច២៥នាក់ដែលត្រូវបានចាត់ឲ្យទៅបន្ទាយ Fort Hood បានស្លាប់ដោយសារការធ្វើអត្តឃាត គ្រោះថ្នាក់ឬអំពើមនុស្សឃាត។ អ្វីដែលលេចធ្លោជាងគេក្នុងចំណោមអំពើទាំងនេះគឺការយាយីផ្លូវភេទនិងឃាតកម្មលើពលទោថ្នាក់ទី១នាង Vanessa Guillen។

ប៉ុន្មានខែមុនពេលនាងបាត់ខ្លួននៅខែមេសា ពលទោអាយុ២០ឆ្នាំក្នុងកងវរសេនាធំទ័ពសេះទី៣រូបនេះបានប្រាប់សាច់ញាតិថា នាងកំពុងត្រូវបានយាយីដោយទាហានម្នាក់ទៀតនៅឯបន្ទាយ Fort Hood។

សាកសពរបស់ Guillen​ មិនត្រូវបានរកឃើញទេរហូតដល់ថ្ងៃទី៣០ខែមិថុនាហើយឃាតករដែលគេសង្ស័យបានស្លាប់ដោយសារការធ្វើអត្តឃាតខណៈដែលអាជ្ញាធរកំពុងតាមចាប់ខ្លួនគាត់។

នៅដើមខែនោះ អាជ្ញាធរបានរកឃើញសាកសពទាហានបាត់ខ្លួនម្នាក់ទៀតឈ្មោះ Gregory Morales។

លេខាធិការកងទ័ពលោក Ryan McCarthy បាននិយាយកាលពីថ្ងៃអង្គារថា នឹងមានការស៊ើបអង្កេតមួយទៀតលើបុគ្គលិកនិងនីតិវិធីនៅអង្គភាពបញ្ជាការស៊ើបអង្កេតព្រហ្មទណ្ឌរបស់មូលដ្ឋាននេះ។

លោក McCarthy បានសម្តែងការខកចិត្តចំពោះថ្នាក់លើនៅមូលដ្ឋាន Fort Hood ហើយបានប្តេជ្ញាថានឹងចាត់វិធានការចំពោះការបំពេញកិច្ចការមិនបានល្អរបស់ពួកគេ។

ចុងក្រោយ លោក McCarthy បានប្រកាសគោលនយោបាយកងទ័ពថ្មីដែលផ្តល់គោលការណ៍ណែនាំពីរបៀបដែលមេបញ្ជាការនានាគួរដោះស្រាយជាមួយទាហានដែលបាត់ខ្លួន។

ករណីរបស់ Guillen ប្រហែលជាបង្កឲ្យមានការផ្សព្វផ្សាយខ្លាំងក្លាបំផុតប៉ុន្តែរឿងរ៉ាវផ្សេងទៀតដែលទាក់ទងនឹងមូលដ្ឋាននេះក៏បានបង្កឲ្យមានការចាប់អារម្មណ៍ទូទាំងប្រទេសផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ ABC News

ចុចអាន៖ ស្អែកនេះ សហរដ្ឋអាមេរិកចាប់ផ្តើមយុទ្ធនាការជាប្រវត្តិសាស្រ្តកម្ចាត់ជំងឺកូវីដ

ចុចអាន៖ អាមេរិកក៏នឹងមិនចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ដល់ក្រុមមនុស្សប្រភេទនេះដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៣៨ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៤១ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៤៧ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម