ព័ត៌មានអន្ដរជាតិ
ត្រឹម២ថ្ងៃ អាមេរិកប្រហារជីវិតអ្នកទោស២នាក់
អ្នកជាប់ទោសប្រហារជីវិតទី២នៅសហរដ្ឋអាមេរិកត្រូវបានប្រហារជីវិតក្នុងរយៈពេលត្រឹមពីរថ្ងៃដែលនេះជាការកាត់ទោសប្រហារជីវិតលើកទី១០នៅឆ្នាំនេះបន្ទាប់ពីទោសនេះបានផ្អាករយៈពេល១៧ឆ្នាំ។
Alfred Bourgeois ត្រូវបានសម្លាប់ដោយការចាក់ថ្នាំផ្តាច់ជីវិតនៅរដ្ឋ Indiana កាលពីថ្ងៃសុក្របន្ទាប់ពីគាត់ត្រូវបានកាត់ទោសពីបទសម្លាប់កូនស្រីអាយុ២ឆ្នាំរបស់ខ្លួនក្នុងឆ្នាំ២០០២។
កាសែត New York Times បានចុះផ្សាយថា ការិយាល័យពន្ធនាគារបាននិយាយថា គាត់ត្រូវបានគេប្រកាសថា ស្លាប់នៅម៉ោង៨និង២១នាទីយប់ (ម៉ោងនៅអាមេរិក)។
ទូរទស្សន៍ BBC បានរាយការណ៍ថា តុលាការបានរកឃើញថា លោក Bourgeois មានពិរុទ្ធពីបទរំលោភបំពានលើរាងកាយនិងផ្លូវភេទលើកូនស្រីរបស់គាត់ហើយគាត់ត្រូវបានកាត់ទោសប្រហារជីវិតកាលពីឆ្នាំ២០០៤។
Bourgeois គឺជាការប្រហារជីវិតរបស់សហព័ន្ធលើកទី១០នៅឆ្នាំនេះបន្ទាប់ពីការឈប់សម្រាកអស់រយៈពេល១៧ឆ្នាំ។
គាត់ត្រូវបានប្រហារជីវិតមួយថ្ងៃបន្ទាប់ពី Brandon Bernard ត្រូវបានសម្លាប់ដោយការចាក់ថ្នាំក្នុងរដ្ឋ Indiana កាលពីថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Insider
ចុចអាន៖ ក្រោយបាត់ខ្លួន១០ខែយ៉ាងអាថ៌កំបាំង គេជឿថា ភរិយារបស់លោក គីម ត្រូវបានប្រហារជីវិត
ចុចអាន៖ អាណត្តិកាន់តែជិតផុត ត្រាំ បញ្ជាឲ្យប្រហារជីវិតអ្នកទោសជាហូរហែ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍