ព័ត៌មានអន្ដរជាតិ
អាមេរិករកឃើញករណីឆ្លងវីរុសកូរ៉ូណាលើកដំបូងនៅក្នុងសត្វព្រៃមួយប្រភេទ
ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជាក់ពីករណីដំបូងនៃវីរុសកូរ៉ូណានៅក្នុងសត្វព្រៃមួយប្រភេទនៃរដ្ឋ Utah ។
ការរកឃើញនេះកើតឡើងក្នុងសត្វសំពោច ខណៈវីរុសនេះបានសម្លាប់សំពោចជាង ១៥,០០០ ក្បាលនៅកសិដ្ឋាននៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីខែសីហា ។

មន្ត្រីសុខាភិបាលពិភពលោកកំពុងធ្វើការស៊ើបអង្កេតលើហានិភ័យដែលសត្វនេះអាចបង្កដល់មនុស្ស បន្ទាប់ពីប្រទេសដាណឺម៉ាកកាលពីខែមុនបានចាប់ផ្តើមផែនការដើម្បីកម្ចាត់កសិដ្ឋានចិញ្ចឹមសត្វសំពោចចំនួន ១៧ លានក្បាលដោយព្រមានថាវីរុសកូរ៉ូណាអាចចម្លងទៅមនុស្សបាន ។
ក្រសួងកសិកម្មបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយថា ខ្លួនបានបញ្ជាក់ពីករណីនេះនៅក្នុងព្រៃមួយដែលស្ថិតនៅក្នុងរដ្ឋ Utah ដែលជាផ្នែកមួយនៃការឃ្លាំមើលសត្វព្រៃជុំវិញកសិដ្ឋានដែលមានមេរោគ ។
ក្រសួងកសិកម្មអាមេរិកបានបន្ថែមថា ចំណែកសត្វមួយចំនួនផ្សេងទៀតមកពីប្រភេទសត្វព្រៃខុសៗគ្នាត្រូវបានយកសំណាកទៅធ្វើតេស្ត ហើយការធ្វើតេស្តនោះគឺអវិជ្ជមាន ។

ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនបានជូនដំណឹងដល់អង្គការសុខភាពពិភពលោកអំពីករណីថ្មីនេះ ប៉ុន្តែបាននិយាយថាមិនមានភ័ស្តុតាងណាមួយដែលថាវីរុសបានរីករាលដាលនៅក្នុងប្រជាជនក្នុងព្រៃដែលនៅជុំវិញកសិដ្ឋានចិញ្ចឹមសត្វសំពោចដែលផ្ទុកវីរុសនោះទេ ។
ក្រសួងការពារជាតិអាមេរិកបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយទៀតថា “សត្វសំពោចទាំងនោះត្រូវបានបញ្ជាក់ថាមានវីរុស SARS-CoV-2 ។ វីរុសនេះក៏ត្រូវបានគេរកឃើញនៅក្នុងសួនសត្វខ្លា ឆ្មា និងឆ្កែផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ រដ្ឋមន្ត្រីម្នាក់ទៀតរបស់លោក Trump លាលែងពីតំណែង មុនថ្ងៃណូអែល
ចុចអាន ៖ ដបវ៉ាក់សាំងកូវីដដែលចាក់ឲ្យមនុស្សដំបូងគេលើលោកនឹងយកទៅដាក់នៅសារមន្ទីរវិទ្យាសាស្ត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ