Connect with us

ព័ត៌មានអន្ដរជាតិ

ចិនទទួលបានវ៉ាក់សាំងកូវីដ ១០០ លានដូសពីក្រុមហ៊ុន BioNTech ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងប្រទេស

បានផុស

នៅ

ក្រុមហ៊ុនផលិតឱសថមួយរបស់ចិនទទួលបានវ៉ាក់សាំងកូវីដ ១៩ ចំនួន ១០០ លានដូសពីក្រុមហ៊ុនអាមេរិក Pfizer និងដៃគូសហការ BioNTech របស់អាល្លឺម៉ង់ ខណៈប្រទេសនេះស្វែងរកការចាក់វ៉ាក់សាំងនៅក្រៅប្រទេសបន្ថែមលើវ៉ាក់សាំងដែលផលិតក្នុងស្រុកដើម្បីធានាការចាក់គ្រប់គ្រាន់សម្រាប់ប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនឱសថ Shanghai Fosun ដែលកាលពីខែមីនាបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដើម្បីអភិវឌ្ឍ និងដាក់លក់វ៉ាក់សាំង mRNA នៅក្នុងប្រទេសចិននឹងធ្វើការទូទាត់ប្រាក់ជាមុនចំនួន ២៥០ លានអឺរ៉ូ (៣០០ លានដុល្លារអាមេរិក) សម្រាប់វ៉ាក់សាំង ៥០ លានដូសដំបូង ខណៈក្រុមហ៊ុនផលិតវ៉ាក់សាំងអាល្លឺម៉ង់នឹងផ្គត់ផ្គង់មិនតិចជាង ១០០ លានដូសសម្រាប់ប្រទេសចិននៅឆ្នាំ ២០២១ ។

ប៉ុន្តែការផ្គត់ផ្គង់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដល់ប្រទេសចិនគឺមិនពាក់ព័ន្ធនឹងក្រុមហ៊ុនដៃគូ Pfizer ក្នុងកិច្ចព្រមព្រៀងនេះនោះទេ ។

ទន្ទឹមនោះការសាកល្បងវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុករួមមានក្រុមហ៊ុន China National Biotec Group (CNBG) និងក្រុមហ៊ុន Sinovac Biotech ក៏ជិតនឹងទទួលបានការយល់ព្រមពីនិយតករឱសថចិនផងដែរដោយរំពឹងថាវ៉ាក់សាំងចំនួន ១.៦ ពាន់លានដូសនឹងផលិតចេញនៅឆ្នាំ ២០២១ ។

គួររម្លឹកថា វ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech ត្រូវបានអនុម័តឲ្យប្រើប្រាស់បន្ទាន់នៅសហរដ្ឋអាមេរិក និងអង់គ្លេស ខណៈដែលក្រុមហ៊ុន Shanghai Fosun ក៏នឹងស្វែងរកការអនុញ្ញាតពីនិយតករនៅក្នុងប្រទេសចិនដោយប្រើទិន្នន័យពីការសាកល្បងក្នុងប្រទេសដែលកំពុងដំណើរការនូវដំណាក់កាលទី ២ និងពីការធ្វើតេស្តដំណាក់កាលទី ៣ នៅក្រៅប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg

ចុចអាន ៖ ផ្ទុះកូវីដក្នុងអន្តេវាសិកដ្ឋានកូរ៉េខាងត្បូង ឆ្លងនិស្សិតវៀតណាម ២០ នាក់

ចុចអាន ៖ ប្រជាជនពិភពលោកមួយភាគបួននឹងមិនទទួលបានវ៉ាក់សាំងកូវីដឡើយរហូតដល់ឆ្នាំ ២០២២ ឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រើសតែ២៥៧នាក់! តែបេក្ខជនមានសិទ្ធិចូលប្រឡងដើម្បីបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារមានជិត៦ពាន់នាក់

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

បាក់ស្ពាននៅប្រេស៊ីល អ្នកស្លាប់បន្ត​កើនឡើងដល់៩នាក់

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ចិន​ដាក់​ដំណើរការ​នាវាចម្បាំង​​ថ្មី​​ទំនើប​ទម្ងន់​៤ម៉ឺន​តោន​​​​​បម្រើវិស័យយោធា​

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មេធាវី​ លោក Yoon ថា កូនក្តី​ខ្លួន​មិនអាច​ចូលខ្លួន​បំភ្លឺ​​ដោយសារ​ដីកាកោះច្រើនពេក​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរពិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ រយៈពេល ៣ ថ្ងៃ តាមគន្លងប្រពៃណីខ្មែរ នៅផ្សារធម្មជាតិរុនតាឯក

Sokha Hotels

ព័ត៌មានពេញនិយម