ព័ត៌មានអន្ដរជាតិ
អាមេរិកត្រៀមដាក់សាច់ពស់ថ្លាន់ក្នុងមីនុយមុខម្ហូបតាមភោជនីយដ្ឋាន
ក្រុមមន្ត្រីនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កំពុងសំឡឹងមើលការប្រែក្លាយវិបត្តិសត្វពស់ទៅជាដំណោះស្រាយចំណីអាហារដើម្បីការពារសត្វព្រៃដទៃទៀតដែលកំពុងរងការគំរាមកំហែងដោយពស់ថ្លាន់នៅឧទ្យានជាតិ Everglades ។
ការរំពឹងនេះកើតឡើងស្របពេលដែលអាហារពេលល្ងាចភាគច្រើនជាការបញ្ជាទិញជាសាច់ពស់ ខណៈអាជ្ញាធរមូលដ្ឋានក៏កំពុងស៊ើបអង្កេតថាតើពស់ថ្លាន់អាចត្រូវបានប្រើជាប្រភពអាហារថ្មីដើម្បីជួយដល់ការអភិរក្សធម្មជាតិដែរឬក៏យ៉ាងណា ។

នៅសហរដ្ឋអាមេរិក គណៈកម្មការអភិរក្សសត្វព្រៃ និងនាយកដ្ឋានផ្នែកសុខាភិបាលរដ្ឋផ្លរីដាកំពុងធ្វើការសិក្សាលើសុវត្ថិភាពសាច់ពស់ដើម្បីបង្កើតបទពិសោធន៍បរិភោគអាហារថ្មីសម្រាប់អ្នកដែលចូលចិត្តអាហារ ។
ហើយគំនិតនៃការបញ្ជាទិញពស់នៅភោជនីយដ្ឋាន ឬការចំអិនសត្វល្មូននៅផ្ទះក៏ជាការជួយដល់បរិស្ថានផងដែរ ដោយសារតែចំនួនសត្វពស់នៅក្នុងរដ្ឋអាមេរិកត្រូវបានគេនិយាយថាមិនអាចគ្រប់គ្រងបាន ហើយបង្កហានិភ័យដល់សត្វព្រៃដទៃទៀតនៅក្នុងតំបន់ ។
ចំណែករឿងតែមួយគត់ដែលរារាំងការយល់ព្រមរបស់រដ្ឋាភិបាលគឺថាសត្វពស់ថ្លាន់មានផ្ទុកជាតិបារតច្រើនពេកនៅក្នុងសាច់របស់វា ហើយត្រូវបានគេចាត់ទុកថាមិនមានសុវត្ថិភាពសម្រាប់មនុស្សក្នុងការញ៉ាំ ខណៈក្រុមអ្នកវិទ្យាសាស្ត្រនឹងធ្វើតេស្តពស់ថ្លាន់ចំនួន ៦,០០០ ក្បាលដើម្បីវាយតម្លៃហានិភ័យ ។

សាច់ពស់ថ្លាន់ត្រូវបានគេចាត់ទុកថាជាអាហារឆ្ងាញ់នៅក្នុងតំបន់មួយចំនួនដោយមានតម្លៃរហូតដល់ទៅ ៥០ ដុល្លារក្នុងមួយគីឡូនៃសាច់ពស់ ។
ទោះយ៉ាងណាការសិក្សាមួយក្នុងឆ្នាំ ២០០៩ បានរកឃើញថាសត្វពស់ថ្លាន់មកពីតំបន់ឧទ្យានជាតិ Everglades នៃរដ្ឋផ្លរីដាដែលជាតំបន់ដីសើមមានចំនួនបារតលើស ៣ ដងនៃកម្រិតបារតរបស់សត្វក្រពើ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
ចុចអាន ៖ ថៃ ហាមពលករចំណាកស្រុកចេញពីកន្លែងមានហានិភ័យខ្ពស់ អ្នកល្មើសត្រូវមានទោស

-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១៤ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ