Connect with us

ព័ត៌មានអន្ដរជាតិ

ផ្អើលពេញយន្តហោះ អ្នកដំណើរម្នាក់ប្រកាច់ស្លាប់ដោយសារជំងឺកូវីដ១៩អំឡុងពេលធ្វើដំណើរ

បានផុស

នៅ

អ្នកដំណើរក្នុងយន្តហោះដែលមានមនុស្សណែនណាន់តាន់តាប់បានភ័យស្លន់ស្លោហើយនាំគ្នាទាញទូរស័ព្ទមកថតហេតុការណ៍នេះមុនពេលពួកគេឃើញគ្រូពេទ្យព្យាយាមជួយសង្គ្រោះអ្នកដំណើរម្នាក់ដែលត្រូវបានប្រកាសថាស្លាប់ភ្លាមៗបន្ទាប់ពីយន្តហោះធ្វើការចុះចតជាបន្ទាន់នៅក្នុងទីក្រុង New Orleans។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រូពេទ្យដែលត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះនៅពេលយន្តហោះចុះចតបានព្យាយាមជួយសង្គ្រោះជីវិតគាត់ខណៈពេលដែលប្រពន្ធរបស់គាត់និយាយថា ប្តីរបស់នាងបានបង្ហាញរោគសញ្ញានៃជំងឺកូវីដ១៩កាលពីមួយសប្តាហ៍មុនពោលគឺគាត់ញ៉ាំអ្វីលែងដឹងឆ្ងាញ់ហើយហិតអ្វីលែងដឹងក្លិន។

នៅក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់សម្រាប់អ្នកដំណើរនៅក្បែរនោះ បុរសម្នាក់នេះត្រូវបានគេឃើញប្រកាច់ញ័រខ្លួននិងបែកញើសនៅក្នុងយន្តហោះហើយពិបាកដកដង្ហើមសូម្បីតែមុនពេលហោះហើរ។

អំឡុងពេលហោះហើរ ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនហើយអាកាសយានិកបានសម្រេចចិត្តធ្វើការចុះចតជាបន្ទាន់ដើម្បីឲ្យបុរសនោះទទួលការព្យាបាល។

គ្រាន់តែហោះហើរបានជាងមួយម៉ោង អ្នកដំណើរដែលកំពុងអង្គុយកៅអីលេខ 28D ស្រាប់តែឈប់ដកដង្ហើម។

នៅពេលនិយាយជាមួយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ក្នុងទីក្រុង New Orleans, ភរិយារបស់បុរសម្នាក់នោះបានសារភាពថា ប្តីរបស់នាងបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាដែលមានន័យថា គាត់ទំនងជាកុហកនៅពេល Check-In សម្រាប់ការហោះហើរ។

អំឡុងពេល Check-In អ្នកធ្វើដំណើរទាំងអស់ត្រូវតែរាយការណ៍ដោយខ្លួនឯងថាតើពួកគេធ្លាប់មានរោគសញ្ញានៃជំងឺកូវីដដែរឬទេ។

បន្ទាប់ពីអ្នកដំណើរត្រូវបានដាក់ចុះនៅទីក្រុង New Orleans, កៅអីរបស់គាត់ត្រូវដកចេញហើយយន្ដហោះ Boeing 737-900 ដែលមានសមត្ថភាពផ្ទុកមនុស្សចំនួន១៧៩នាក់បានបន្តដំណើរទៅកាន់ទីក្រុង Los Angeles។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ DailyMail.com ក្រុមហ៊ុន United Airlines បានបញ្ជាក់ថា ខ្លួនត្រូវបានទាក់ទងដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺហើយត្រូវបានគេជូនដំណឹងថា បុរសនោះពិតជាមានជំងឺកូវីដ១៩មែន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នករត់ម៉ូតូផេសអាប់រអ៊ូ៖ ភ្ញៀវ​ថា​ជិះកៀកពេក ខ្លាច​ឆ្លងកូវីដ

ចុចអាន៖ កូរ៉េខាងត្បូងហាមឃាត់ការប្រមូលផ្ដុំគ្នាច្រើនជាង ៤ នាក់ នៅថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម