ព័ត៌មានអន្ដរជាតិ
ករណីផ្ទុះកូវីដនៅ សាមុត សាខន ពេលនេះរាលដាលទៅដល់ ភូកេត
បុរសជាអ្នកខេត្តភូកេតម្នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។ គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយមិត្តភក្តិមកពីខេត្ត សាមុត សាខន ដែលបានឆ្លងវីរុសនេះ។
លោកវេជ្ជបណ្ឌិត Thanis Sermkaew ប្រធានការិយាល័យសុខភាពសាធារណៈខេត្តបាននិយាយថា បុរសអាយុ៤០ឆ្នាំរូបនេះគឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនមួយ។

នៅថ្ងៃទី១០ខែធ្នូ គាត់បានទៅកោះ Lanta ក្នុងខេត្តក្រាប៊ីដើម្បីជួបជុំមិត្តភក្តិប្រហែល៤០នាក់ដែលក្នុងចំណោមពួកគេ មានម្នាក់មកពីខេត្ត សាមុត សាខន។
នៅថ្ងៃទី១១-១២ខែធ្នូ គាត់បានទាក់ទងជិតស្និទ្ធជាមួយមិត្តភក្តិមកពី សាមុត សាខន ដោយមិនមានពាក់ម៉ាស់ទេ។ ក្រោយមកមិត្តភក្តិរបស់គាត់ត្រូវបានគេរកឃើញថាមានកូវីដ១៩។

គាត់បានវិលត្រឡប់មកភូកេតវិញនៅថ្ងៃទី១៣ខែធ្នូហើយបានទៅធ្វើការនៅថ្ងៃទី១៤ខែធ្នូនិងនៅជួបជុំជាមួយនិយោជិកដោយមិនពាក់ម៉ាស់។ ក្នុងចំណោមនិយោជិកទាំង១៥នាក់ ខ្លះមានពាក់ម៉ាស់និងខ្លះមិនពាក់។
នៅថ្ងៃទី១៦ខែធ្នូ គាត់ឈឺក្បាលនិងដងខ្លួន ឈឺបំពង់កហើយក្អក។
គាត់បានឈប់សម្រាកនៅថ្ងៃទី១៧-១៨ខែធ្នូហើយត្រឡប់ទៅធ្វើការវិញនៅថ្ងៃទី១៩ធ្នូដើម្បីបង្ហើយការងារខ្លះ។ នៅថ្ងៃបន្ទាប់ គាត់ដឹងថា មិត្តរបស់គាត់នៅខេត្តសាមុតសាខនបានឆ្លងជំងឺកូវីដ១៩។ គាត់បានទៅមន្ទីរពេទ្យ Vachira Phuket ដើម្បីធ្វើតេស្ត។ លទ្ធផលកាលពីថ្ងៃអង្គារបានបង្ហាញថា គាត់ក៏មានជំងឺកូវីដដែរ។

លោកវេជ្ជបណ្ឌិត Thanis និយាយថា មនុស្សចំនួន២៨នាក់ក្នុងចំណោមមនុស្សដែលគាត់បានទាក់ទងគឺមានហានិភ័យខ្ពស់នៃការឆ្លងហើយ១០នាក់មានហានិភ័យទាប។ ៣នាក់មានរោគសញ្ញាដូចកូវីដហើយកំពុងត្រូវបានព្យាបាល។ មនុស្ស២៥នាក់ផ្សេងទៀតឥឡូវនេះកំពុងធ្វើចត្តាឡីស័ក។
សាលា Kajonkiet Pattana ដែលកូនរបស់បុរសឆ្លងជំងឺចូលរៀននិងសាលាផ្សេងទៀតនៅក្នុងខ្សែសង្វាក់ដូចគ្នានេះត្រូវបានបញ្ជាឲ្យបិទនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ដោយរង់ចាំលទ្ធផលនៃការធ្វើតេស្តលើកុមារទាំងអស់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ បិទផ្សារមួយទៀតបន្ទាប់ពីមានអ្នកលក់ តេស្តវិជ្ជមានកូវីដ១៩
ចុចអាន៖ លោក ប្រាយុទ្ធ ប្រាប់ឲ្យថៃ ឈប់បន្ធូរបន្ថយលើវិធានការរឹតត្បិតធ្វើដំណើរ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម២ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស