ព័ត៌មានអន្ដរជាតិ
លោក ពូទីន សម្រេចឲ្យមានច្បាប់ផ្តល់អភ័យឯកសិទ្ធិអស់មួយជីវិតដល់អតីតប្រធានាធិបតី
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយដែលផ្តល់ឲ្យអតីតប្រធានាធិបតីរុស្ស៊ីនូវអភ័យឯកសិទ្ធិគេចផុតពីការកាត់ទោស និងអនុញ្ញាតឲ្យពួកគេក្លាយជាសមាជិកព្រឹទ្ធសភាអស់មួយជីវិតនៅសភាជាន់ខ្ពស់ នៅពេលពួកគេចាកចេញពីវិមានក្រឹមឡាំង ។
ច្បាប់ថ្មីនេះអនុវត្តតាមកំណែទម្រង់ប្រព័ន្ធនយោបាយរបស់រុស្ស៊ីដែលផ្តួចផ្តើមដោយលោក ពូទីន នៅឆ្នាំនេះ ។ ក្នុងចំណោមសេចក្ដីស្នើច្បាប់ផ្សេងទៀត ច្បាប់នេះក៏អនុញ្ញាតឲ្យលោក ពូទីន ឈរឈ្មោះសម្រាប់អាណត្តិរយៈពេល ៦ ឆ្នាំទៀតនៅវិមានក្រឹមឡាំងផងដែរ ។
ច្បាប់នេះគឺជាផ្នែកមួយនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលត្រូវបានអនុម័តនៅរដូវក្តៅនេះនៅក្នុងការបោះឆ្នោតទូទាំងប្រទេសដែលអនុញ្ញាតឲ្យលោក ពូទីន នៅតែបន្តធ្វើជាប្រធានាធិបតីរហូតដល់ឆ្នាំ ២០៣៦ ខណៈដែលលោកនឹងត្រូវចុះចេញពីតំណែងនៅឆ្នាំ ២០២៤ ។
ទន្ទឹមនោះកំណែទម្រង់នេះក៏កំពុងត្រូវបានវិភាគដើម្បីដឹងអំពីអ្វីដែលលោក ពូទីន វ័យ ៦៨ ឆ្នាំអាចនឹងធ្វើនៅចុងបញ្ចប់នៃអាណត្តិបច្ចុប្បន្នរបស់លោកដែលជាអាណត្តិជាប់ៗគ្នាលើកទី ២ និងជាលើកទី ៤ របស់លោក ។
បន្ថែមពីនេះអតីតប្រធានាធិបតីទាំងអស់សុទ្ធតែមានសិទ្ធិរួចផុតពីការចោទប្រកាន់ពីបទឧក្រិដ្ឋដែលបានប្រព្រឹត្តក្នុងពេលកាន់តំណែង ប៉ុន្តែច្បាប់ថ្មីនេះផ្តល់អភ័យឯកសិទ្ធិពេញមួយជីវិត ហើយពួកគេមិនអាចត្រូវបានចាប់ខ្លួន ការឆែកឆេរ ការសួរចម្លើយ ឬការចោទប្រកាន់ណាមួយនោះទេ ខណៈច្បាប់ថ្មីនេះក៏ធ្វើឲ្យមានការលំបាកក្នុងការដកអភ័យឯកសិទ្ធិរបស់អតីតប្រធានាធិបតីផងដែរ ។
ចំណែកច្បាប់មួយទៀតដែលចុះហត្ថលេខាដោយលោក ពូទីន គឺអនុញ្ញាតឲ្យប្រធានាធិបតីតែងតាំងសមាជិកព្រឹទ្ធសភារហូតទៅ ៣០ រូបសម្រាប់តំណែងសភាជាន់ខ្ពស់ ឬក្រុមប្រឹក្សាសហព័ន្ធរបស់រុស្ស៊ី ។
ការចុះហត្ថលេខានេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំប្រឆាំងលោក Alexey Navalny បាននិយាយថា គាត់បានទូរស័ព្ទទៅភ្នាក់ងារសេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ហើយបានបញ្ឆោតឲ្យទីភ្នាក់ងារនេះសារភាពពីការព្យាយាមសម្លាប់គាត់ដោយការបំពុលកាលពីសីហា ខណៈដែលក្រោយមកវិមានក្រឹមឡាំងបានបដិសេធរឿងខាងលើនេះថាមិនពិត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ច្បាប់ថ្មីរបស់រុស្ស៊ី៖ មួយជីវិតនេះ ពូទីន ធ្វើអ្វីក៏គ្មានទោសដែរ
ចុចអាន ៖ ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ