ព័ត៌មានអន្ដរជាតិ
អាមេរិកបន្ថែមទណ្ឌកម្មលើការបោះឆ្នោតបេឡារុស្ស ទាំងប្រទេសខ្លួនឯងក៏ចលាចល
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមលើប្រទេសបេឡារុស្សដោយផ្តោតលើគណៈកម្មការបោះឆ្នោតរបស់ប្រទេស អង្គភាពប៉ូលិស និងបុគ្គលដែលបានអះអាងថាបានលួចបន្លំសន្លឹកឆ្នោត ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីកាលពីខែសីហា និងការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមបាតុករ ។
រដ្ឋលេខាធិការក្រសួងរតនាគារលោក Steven Mnuchin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលប្រទេសបេឡារុស្សកំពុងប្រឈមមុខជាមួយបញ្ហានេះ ពីព្រោះការបោះឆ្នោតដែលបានរៀបចំឡើងនៅរដូវក្តៅត្រូវបានចោទប្រកាន់ថាមានភាពមិនប្រក្រតីជាច្រើនដែលធ្វើឲ្យការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌រួមទាំងការហាមឃាត់បេក្ខជនបក្សប្រឆាំង បដិសេធដំណើរការរបស់អ្នកសង្កេតការណ៍បោះឆ្នោត និងការបញ្ជាក់អំពីការបោះឆ្នោតមិនត្រឹមត្រូវ ។
ទន្ទឹមនោះការអនុវត្តច្បាប់មកពីអង្គភាពប៉ូលិសពិសេសទីក្រុង Minsk (OMON) នាយកកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការប្រតិបត្តិទីក្រុង Minsk និងក្រុមកងកម្លាំង KGB Alpha ត្រូវបានគេដាក់ក្នុងបញ្ជីខ្មៅដោយសារការចោទប្រកាន់ពីបទប្រើប្រាស់កម្លាំងហួសប្រមាណប្រឆាំងនឹងប្រជាជនដែលតវ៉ាលទ្ធផលនៃការបោះឆ្នោត ខណៈអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបេឡារុស្ស និងអគ្គស្នងការនគរបាលជាតិគឺលោក Henadz Kazakevich ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ ។
លោក Mnuchin បានទទូចថា “ប្រជាជនបេឡារុស្សបន្តអនុវត្តសិទ្ធិប្រជាធិបតេយ្យមូលដ្ឋានរបស់ពួកគេ ហើយរដ្ឋបានឆ្លើយតបម្តងហើយម្តងទៀតជាមួយនឹងការបង្ក្រាបដោយហិង្សា” ។
ការដាក់ទណ្ឌកម្មរបស់រតនាគាររួមមានការបង្កកទ្រព្យសម្បត្តិរបស់អង្គភាព និងបុគ្គលដែលត្រូវបានចុះក្នុងបញ្ជីខ្មៅ ហើយថែមទាំងរារាំងក្រុមហ៊ុនអាមេរិក និងពលរដ្ឋអាមេរិកពីការធ្វើជំនួញណាមួយជាមួយពួកគេផងដែរ ខណៈនៅក្នុងខែតុលាទីក្រុងវ៉ាស៊ីនតោនបានដាក់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Yuri Karayev និងមន្ត្រីជាន់ខ្ពស់បេឡារុស្ស ៧ រូបផ្សេងទៀតក្នុងបញ្ជីខ្មៅរួចហើយ ។
ដូចគ្នានេះផងដែរកាលពីថ្ងៃពុធក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់កម្រិតការផ្តល់ទិដ្ឋាការលើបុគ្គលចំនួន ៣៩ នាក់ដែលអាមេរិកបានចាត់ទុកថាជាអ្នកទទួលខុសត្រូវចំពោះការធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសបេឡារុស្ស ខណៈឈ្មោះរបស់ពួកគេមិនត្រូវបានបង្ហាញនោះទេ ។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បាននិយាយថា ប្រជាជនបេឡារុស្ស “សមនឹងទទួលបានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ខណៈពេលដែលការបោះឆ្នោតដែលពួកគេមាននៅដើមឆ្នាំនេះគឺមានភាពមិនប្រក្រតី និងបន្តដោយការរំលោភសិទ្ធិមនុស្ស និងការបង្ក្រាប” ។
យោងតាមតួលេខផ្លូវការបានឲ្យដឹងថា ការតវ៉ាបាននិងកំពុងបន្តនៅក្នុងប្រទេសបេឡារុស្សចាប់តាំងពីការបោះឆ្នោតនៅថ្ងៃទី ៩ ខែសីហា បន្ទាប់ពីលោកប្រធានាធិបតី Alexander Lukashenko បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ។ ទោះយ៉ាងណាក្រុមប្រឆាំងបានបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះនោះទេដោយនិយាយថាមានភាពប្រក្រតី និងការលួចបន្លំសន្លឹកឆ្នោត ។
វិបត្តិនេះបានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងនៅរដ្ឋធានី Minsk និងកន្លែងផ្សេងទៀតនៅទូទាំងប្រទេសជាមួយនឹងការទាមទារឲ្យលោក Lukashenko លាឈប់ពីតំណែងជាបន្ទាន់ និងការបោះឆ្នោតដោយយុត្តិធម៌ជា ថ្មី។ ប៉ូលិសបានឆ្លើយតបទៅនឹងអ្នកប្រឆាំងជាមួយនឹងការចាប់ខ្លួន និងឃុំខ្លួនអ្នកតវ៉ារាប់ពាន់នាក់ ខណៈពេលដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រើកម្លាំងហួសប្រមាណ និងធ្វើបាបអ្នកដែលត្រូវបានចាប់ខ្លួន ។ អាជ្ញាធរបេឡារុស្សបានបដិសេធរាល់ការធ្វើខុស ហើយបានអះអាងថាការតវ៉ានេះកំពុងត្រូវបានបង្កើតឡើងពីបរទេស ។
ការប្រកាសអំពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងបេឡារុស្សមិនបានកត់សម្គាល់នៅលើបណ្តាញសង្គម Twitter ទេ ខណៈអ្នកប្រើប្រាស់មួយចំនួនបានជំរុញឲ្យអាជ្ញាធរសហរដ្ឋអាមេរិកផ្តោតលើបញ្ហានៅក្នុងប្រព័ន្ធបោះឆ្នោតផ្ទាល់ខ្លួនជំនួសឲ្យការបង្រៀនប្រទេសផ្សេងទៀត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ACLU ប្តឹង FBI ពីបទលួចព័ត៌មានលើស្មាតហ្វូនដោយសម្ងាត់
ចុចអាន ៖ ជនជាតិអង់គ្លេសនាំវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីមួយទៀតចូលប្រទេស
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ