Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លោះធំៗក្នុងឆ្នាំ២០២០ដែលសឹងតែផ្ទុះសង្គ្រាមលោកលើកទី៣ទៅហើយ

បានផុស

នៅ

២០២០នេះគឺជាឆ្នាំដែលគ្រប់ដណ្តប់ដោយបញ្ហាជំងឺកូវីដ១៩។ ពិភពលោកទាំងមូលត្រូវជាប់គាំងក្នុងការរឹតត្បិត មនុស្សរាប់លាននាក់ត្រូវរងទុក្ខនិងជាង១លាននាក់ត្រូវស្លាប់ដោយសារជំងឺនេះ។

ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាថ្មី សូមលើកយកបញ្ហាជម្លោះធំៗទាំង៤ក្នុងឆ្នាំ២០២០នេះដែលសឹងតែនឹងបង្កទៅជាសង្គ្រាមលោកលើកទី៣ទៅហើយ។

សហរដ្ឋអាមេរិក-អ៊ីរ៉ង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃសុក្រទី៣ខែមករា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ទៅលើមូលដ្ឋានទ័ពចម្រុះនៅប្រទេសអ៊ីរ៉ាក់និងការវាយប្រហារទៅលើស្ថានទូតអាមេរិកក្នុងទីក្រុង បាកដាដ ដែលសកម្មភាពទាំងអស់នេះត្រូវធ្វើឡើងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ Soleimani។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានយល់ព្រមឲ្យបើកការវាយប្រហារលើលោកឧត្តមសេនីយ៍ Soleimani ដោយអះអាងថា សកម្មភាពនេះត្រូវបានធ្វើឡើងដើម្បីធ្វើឲ្យ “ពិភពលោកក្លាយជាកន្លែងកាន់តែមានសុវត្ថិភាព”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ទីរបញ្ចកោណបាននិយាយថា “តាមការចង្អុលបង្ហាញរបស់លោកប្រធានាធិបតី យោធាអាមេរិកបានចាត់វិធានការការពារដើម្បីការពារបុគ្គលិកអាមេរិកនៅក្រៅប្រទេសដោយការសម្លាប់លោក Qassem Soleimani”។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា “ការវាយប្រហារនេះមានគោលបំណងរារាំងដល់ផែនការវាយប្រហាររបស់អ៊ីរ៉ង់នាពេលអនាគត។ សហរដ្ឋអាមេរិកនឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារប្រជាជននិងផលប្រយោជន៍របស់យើងនៅគ្រប់ទីកន្លែងដែលពួកគេនៅជុំវិញពិភពលោក”។

ប្រទេសអ៊ីរ៉ង់បានប្តេជ្ញាសងសឹកហើយសន្យាថា “នឹងប្រែក្លាយពេលថ្ងៃទៅជាពេលយប់”។

ការធ្វើឃាតនេះត្រូវបានមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចាត់ទុកថាជា “ការប្រកាសសង្គ្រាម”។

ចាប់តាំងពីពេលនោះមក ប្រទេសអ៊ីរ៉ង់បានបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនដោយមនុស្ស១៧៦នាក់ត្រូវស្លាប់។

រដ្ឋអាជ្ញាអ៊ីរ៉ង់បានចេញដីកាចាប់ខ្លួនលោក Trump ហើយបានស្នើសុំការគាំទ្រពីប៉ូលិសអន្តរជាតិតែត្រូវបដិសេធ។

តំបន់កាស្មៀរ

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថានកាន់តែអាក្រក់ទៅៗដែលនាំប្រទេសទាំងពីរធ្លាក់ចូលក្នុងគែមនៃសង្គ្រាម។

ចាប់តាំងពីការពុះចែកក្នុងឆ្នាំ១៩៤៧និងការបង្កើតឥណ្ឌា-ប៉ាគីស្ថានជាបន្តបន្ទាប់ ប្រទេសទាំងពីរបានជាប់នៅក្នុងសង្គ្រាម ជម្លោះនិងការប្រឈមមុខដាក់គ្នាផ្នែកយោធាជាច្រើនលើក។

ក្នុងឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានព្យាយាមកាត់បន្ថយស្វ័យភាពរបស់តំបន់កាស្មៀរនិងផ្លាស់ប្តូរគោលនយោបាយសញ្ជាតិនៅក្នុងប្រទេសឥណ្ឌា។

វិធានការទាំងនេះបានបង្កភាពចលាចលនៅក្នុងប្រទេសឥណ្ឌានិងគូសបញ្ជាក់ពីភាពតានតឹងដែលមានជាយូរមកហើយរវាងទីក្រុងដេលីនិងឥស្លាម៉ាបាដ។

បញ្ហានៅក្នុងប្រទេសឥណ្ឌានិងប៉ាគីស្ថានអាចបណ្តាលឲ្យមានសង្គ្រាមលោកលើកទី៣។

វាក៏អាចនាំឲ្យមានការវាយប្រហារភេរវកម្មអន្តរជាតិឬនៅតំបន់កាស្មៀរផងដែរ។

សហរដ្ឋអាមេរិក – កូរ៉េខាងជើង

ភាពតានតឹងមិនចេះចប់នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងអាចបណ្តាលឲ្យមានសកម្មភាពប្រយុទ្ធគ្នា។

ភាពតានតឹងរវាងប្រទេសទាំងពីរពេលនេះបានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៧មក។

រដ្ឋបាលរបស់លោកប្រធានាធិបតី Trump ហាក់ដូចជាបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងមួយជាមួយកូរ៉េខាងជើងអាចនឹងកើតឡើងប៉ុន្តែកូរ៉េខាងជើងមិនមានចំណាប់អារម្មណ៍អ្វីបន្តិចសោះចំពោះការផ្តល់ជូនរបស់លោក Trump។

ថ្មីៗនេះប្រទេសកូរ៉េខាងជើងបានសន្យាថានឹងជូនកាដូគ្រីស្មាស់ដែលធ្វើឲ្យមនុស្សជាច្រើននៅសហរដ្ឋអាមេរិកព្រួយបារម្ភថា វានឹងជាការសាកល្បងមីស៊ីលនុយក្លេអ៊ែរឬមីស៊ីលផ្លោង។

ប្រសិនបើកូរ៉េខាងជើងធ្វើតេស្តនុយក្លេអ៊ែរមែននោះ សហរដ្ឋអាមេរិកអាចនឹងបង្ខំចិត្តធ្វើអន្តរាគមន៍។

កាលពីសប្តាហ៍ថ្មីៗនេះ នាវា Hai Yang Di Zhi 8 បានចាកចេញពីកំពង់ផែ Sanya លើកោះ ហៃណាន របស់ប្រទេសចិនហើយមានការចូលរួមដោយនាវា CCG។

នាវាទាំងនេះស្ថិតនៅចម្ងាយ៩២ម៉ាយល៍ពីឆ្នេរសមុទ្រនៃខេត្ត Binh Dinh របស់ប្រទេសវៀតណាមពោលគឺចូលជ្រៅទៅក្នុងតំបន់ EEZ ហើយត្រូវបានអមដោយកងនាវាចម្បាំងចិនចំនួន២គឺនាវា Dongtongxiao 00235 និងនាវា Min Xia Yu 00013។

លោក Gregory Poling នាយកអង្គការគំនិតផ្តួចផ្តើមតម្លាភាពសមុទ្រអាស៊ីនៅទីក្រុងវ៉ាស៊ីនតោនបានប្រាប់សមាគមន៍អ្នករាយការណ៍ព័ត៌មានបរទេសហ្វីលីពីននៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធើណិតថា “អ្វីដែលច្បាស់គឺថា ចិននឹងមិនបញ្ឈប់ឡើយ”។

សហរដ្ឋអាមេរិក – ចិន

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនមានភាពតានតឹងជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរហាក់ដូចជាអាចកាត់បន្ថយភាពតានតឹងបានខ្លះប៉ុន្តែការអនុវត្តនៅមិនទាន់មាននៅឡើយ។

បច្ចុប្បន្ន ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោកកំពុងជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់។

ជម្លោះដែលមានរយៈពេលជិត១៨ខែត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិកនិងចិនបានដាក់ពន្ធលើទំនិញគ្នាទៅវិញទៅមកក្នុងទំហំទឹកប្រាក់រាប់រយរាប់ពាន់លានដុល្លារ។

ប្រធានាធិបតី Trump បានចោទប្រកាន់ប្រទេសចិនជាយូរមកហើយពីការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌និងការលួចកម្មសិទ្ធិបញ្ញាខណៈនៅប្រទេសចិនមានការយល់ឃើញថាសហរដ្ឋអាមេរិកកំពុងព្យាយាមទប់ស្កាត់ការកើនឡើងរបស់ខ្លួនជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។

ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនបានធ្វើការយ៉ាងម៉ឺងម៉ាត់ដើម្បីធានាឲ្យបាននូវទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីស្របពេលដែលសហរដ្ឋអាមេរិកបានបង្កឲ្យមានភាពចម្រូងចម្រាសជាមួយទាំងកូរ៉េខាងត្បូងនិងជប៉ុនដែលជាសម្ព័ន្ធមិត្តជិតបំផុតរបស់ខ្លួននៅក្នុងតំបន់។

លោក Trump និងលោកប្រធានាធិបតី Xi បានដាក់ឥទ្ធិពលនយោបាយរបស់ពួកគេយ៉ាងច្រើនទៅលើស្ថានភាពពាណិជ្ជកម្មនៅក្នុងប្រទេសនីមួយៗហើយដូច្នេះ ប្រទេសទាំងពីរបានខិតខំប្រកួតប្រជែងគ្នាផ្នែកការទូតនិងសេដ្ឋកិច្ច។

ប្រសិនបើស្ថានការណ៍កាន់អាក្រក់ វាអាចនាំឲ្យមានការប្រឈមមុខផ្នែកយោធានៅក្នុងតំបន់ដូចជាសមុទ្រចិនខាងត្បូងឬខាងកើតផងដែរ។

ភាពតានតឹងបានកើនឡើងចំពេលមានជំងឺរាតត្បាតកូវីដ១៩ ដោយលោក Trump បានចោទប្រកាន់ប្រទេសចិនថាជាអ្នកបង្កើតជំងឺនេះឡើង។

គាត់បានអះអាងថា បានឃើញភស្តុតាងបញ្ជាក់ពីការវិវត្តនៃមេរោគឆ្លងពីមន្ទីរពិសោធន៍ចិន។

លោក Trump ក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិកកំពុងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់សន្តិសុខជាតិដែលស្នើឡើងដោយចិនលើទីក្រុងហុងកុង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Express

ចុចអាន៖ អ៊ីរ៉ង់ព្រមានអាមេរិក បើហ៊ានវាយប្រហារ ជម្លោះនឹងខ្លាំងជាងសង្គ្រាមអ៊ីរ៉ាក់ទៀត

ចុចអាន៖ កងទ័ពចិនដាក់ពង្រាយរថក្រោះប្រយុទ្ធតាមដងផ្លូវ ត្រៀមធ្វើសង្គ្រាមជាមួយតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម