ព័ត៌មានអន្ដរជាតិ
វីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីរាលដាលទៅដល់ បារាំង ហើយ
ប្រទេសបារាំងបានបញ្ជាក់ពីករណីទីមួយនៃវីរុសកូរ៉ូណាក្លាយពូជឆ្លងសាហាវប្រភេទថ្មីបន្ទាប់ពីវីរុសនេះត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងចក្រភពអង់គ្លេសនាពេលថ្មីៗនេះ។

ក្រសួងសុខាភិបាលបារាំងបាននិយាយថា អ្នកដែលឆ្លងគឺជាជនជាតិបារាំងម្នាក់នៅក្នុងទីក្រុង Tours ដែលបានធ្វើដំណើរមកពីទីក្រុងឡុងដ៍កាលពីថ្ងៃទី១៩ខែធ្នូ។
ក្រសួងបាននិយាយថា គាត់មិនបញ្ចេញរោគសញ្ញាទេហើយបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក។

ការលេចចេញនូវវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងប្រទេសអង់គ្លេសបង្កឲ្យមានវិធានការរារាំងការធ្វើដំណើរជាមួយប្រទេសជាច្រើន។
បារាំងបានបិទព្រំដែនរបស់ខ្លួនប៉ុន្តែបានបញ្ចប់ការហាមឃាត់កាលពីថ្ងៃពុធដោយអនុញ្ញាឲ្យអ្នកដំណើរត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានសិនមុនពេលចូលប្រទេស។

ក្រសួងសុខាភិបាលបាននិយាយថា ករណីនេះត្រូវបានបញ្ជាក់បន្ទាប់ពីបុរសម្នាក់នេះត្រូវបានធ្វើតេស្តនៅមន្ទីរពេទ្យកាលពីថ្ងៃទី២១ធ្នូ។
យោងតាមទិន្នន័យពីគម្រោង Nextstrain ដែលបានតាមដានហ្សែននៃមេរោគជុំវិញពិភពលោកបានឲ្យដឹងថា ករណីនៅប្រទេសដាណឺម៉ាកនិងអូស្ត្រាលីក៏មកពីចក្រភពអង់គ្លេសផងដែរ។ ប្រទេស ហូឡង់ ក៏បានរាយការណ៍អំពីករណីនេះដូចគ្នា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី ៥ករណី
ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតហាមឃាត់អ្នកធ្វើដំណើរមកពីអង់គ្លេស ពាក់ព័ន្ធកូវីដក្លាយពូជថ្មី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ