Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះ ថៃរកឃើញករណីឆ្លងកូវីដចំនួន ១២១ ករណីបន្ថែមទៀត

បានផុស

នៅ

នៅថ្ងៃអាទិត្យនេះរដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១២១ ករណីក្នុងនោះ ៩៤ ករណីជាការឆ្លងក្នុងស្រុក និង ១៨ ករណីទៀតក្នុងចំណោមពលករចំណាកស្រុក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បាននិយាយថា ក្រៅពីការឆ្លងក្នុងស្រុក និងពលករចំណាកស្រុក ក្នុងនោះ ៨ ករណីទៀតគឺស្ថិតក្នុងចំណោមអ្នកធ្វើចត្តាឡីស័កជាជនជាតិថៃ ស៊ុយអែត រុស្ស៊ី ក្រូអាត និងយេម៉ែនដែលមកដល់ប្រទេសរុស្ស៊ី អាល្លឺម៉ង់ ស៊ុយអែត ហុងគ្រី អារ៉ាប់រួម និងអេហ្ស៊ីប ខណៈករណីថ្មីមួយទៀតគឺអ្នកបើកបរជនជាតិមីយ៉ាន់ម៉ា ហើយត្រូវបានបញ្ជូនទៅស្រុកកំណើតវិញផងដែរ ។

ក្នុងចំណោមករណីថ្មីទាំងនេះគឺផ្ទុះខ្លាំងនៅខេត្តសាមុតសាខុន ហើយក្នុងនោះ ១៦ ករណីនៅទីក្រុងបាងកក, ១១ ករណីនៅខេត្ត Nakhon Pathom, ៨ ករណីនៅខេត្ត Rayong, ៥ ករណីនៅខេត្ត Phetchaburi, ៣ ករណីនៅខេត្ត Ratchaburi, ២ ករណីនៅខេត្ត Krabi និង ២ ករណីទៀតនៅខេត្ត Nonthaburi ខណៈខេត្ត Nakhon Sawan ខេត្ត Narathiwat ខេត្ត Pathum Thani ខេត្ត Samut Prakan ខេត្ត Khon Kaen ខេត្ត Saraburi និងខេត្ត Surin មានមួយករណីក្នុងមួយខេត្តៗ ។

ទន្ទឹមនោះករណីឆ្លងជំងឺកូវីដ ១៩ នៅប្រទេសថៃក៏កំពុងរីករាលដាលដល់ខេត្តចំនួន ៣៨ ហើយ ខណៈការផ្ទុះខ្លាំងនៃករណីឆ្លងថ្មីទាក់ទងនឹងផ្សារបោះដុំបង្គា ខេត្ត សាមុតសាខន ប៉ុន្តែចំនួនករណីឆ្លងថ្មីក្នុងចំណោមពលករចំណាកស្រុកកំពុងថយចុះ ។

ស្របពេលជាមួយគ្នានេះលោក Visanuyothin បានមានប្រសាសន៍ថា “វិធីក្នុងការទប់ទល់នឹងជំងឺនេះគឺអាស្រ័យលើកិច្ចសហប្រតិបត្តិការពីប្រជាជនថៃ និងជនចំណាកស្រុកទាំងអស់នៅក្នុងប្រទេស ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦,១៤១ ករណី និងមានអ្នកស្លាប់ចំនួន ៦០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ កាន់តែធ្ងន់ធ្ងរហើយ! ជំងឺកូវីដក្លាយពូជប្រភេទថ្មីរាលដាលដល់ប្រទេសចំនួន ១០ ផ្សេងទៀត

ចុចអាន ៖ ផ្ទុះការបាញ់ប្រហារនៅក្បែរទីក្រុង Chicago ស្លាប់ ៣ នាក់ របួស ៣ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម