Connect with us

ព័ត៌មានអន្ដរជាតិ

លិចទូកនេសាទរុស្ស៊ីនៅសមុទ្រអាកទិច ស្លាប់មនុស្ស ១៧ នាក់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍នៅថ្ងៃចន្ទនេះថា មនុស្សចំនួន ១៧ នាក់បានស្លាប់ និង ២ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកនេសាទរុស្ស៊ីមួយគ្រឿងបានលិចនៅក្នុងសមុទ្រ Barents នៃមហាសមុទ្រអាកទិច ។

ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបានដកស្រង់សំដីរបស់ក្រសួងការពារជាតិរុស្ស៊ីថា ទូកនេសាទមួយគ្រឿងឈ្មោះ Onega បានលិចនៅក្បែរប្រជុំកោះ Novoya Zemlya ដែលមានមនុស្ស ១៩ នាក់នៅលើទូកនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានសន្មតថា ឧប្បត្តិហេតុនេះកើតឡើងដោយសារតែកំណកទឹកកកច្រើនពេកនៅលើទូក ។

ទន្ទឹមនោះប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះកំពុងតែដំណើរការហើយ ប៉ុន្តែប្រតិបត្តិការតាមអាកាសមិនត្រូវបានធ្វើឡើងនោះទេដោយសារតែស្ថានភាពអាកាសធាតុមិនល្អ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក ពូទីន នឹងចាក់វ៉ាក់សាំងកូវីដ Sputnik V

ចុចអាន ៖ ចិនផ្អាកដឹកជញ្ជូនវ៉ាក់សាំងកូវីដទៅទួរគី ក្រោយមានករណីឆ្លងនៅការិយាល័យគយក្រុងប៉េកាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម