ព័ត៌មានអន្ដរជាតិ
សភាអាមេរិកបោះឆ្នោតរារាំងមិនឲ្យលោក Trump ប្រើសិទ្ធិវេតូលើសេចក្តីព្រាងច្បាប់ការពារជាតិ
នៅថ្ងៃអង្គារនេះ សភាតំណាងរាស្ត្របានបោះឆ្នោតបដិសេធសិទ្ធិវេតូរបស់លោកប្រធានាធិបតី Donald Trump លើច្បាប់ការពារជាតិដែលត្រូវបានគេស្គាល់ថា ច្បាប់ផ្តល់សិទ្ធិការពារជាតិ។

ពីដំបូង សេចក្តីព្រាងច្បាប់នេះបានឆ្លងកាត់ទាំងរដ្ឋសភានិងព្រឹទ្ធសភាជាមួយសំឡេងភាគច្រើនប៉ុន្តែស្របពេលមានការប្រឆាំងជាបន្តពីសំណាក់លោក Trump, គេមិនច្បាស់ទេថាតើការប៉ុនប៉ងបដិសេធនឹងទទួលបានជោគជ័យឬថាតើការប្រើសិទ្ធវេតូអាចបានសម្រេចដែរឬក៏អត់។
ការបោះឆ្នោតនេះបានបង្ខំឲ្យសមាជិកសភាគណបក្សសាធារណរដ្ឋត្រូវជ្រើសរើសរវាងភាពស្មោះត្រង់នឹងប្រធានាធិបតីនិងច្បាប់ដែលកំណត់គោលនយោបាយការពារជាតិសម្រាប់ប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកប្រជាធិបតេយ្យបានសម្តែងនូវការជឿជាក់ថា ពួកគេនឹងមានសំឡេងឆ្នោតដែលពួកគេត្រូវការដើម្បីបដិសេធសិទ្ធិវេតូ។
គួរបញ្ជាក់ថា វិក័យប័ត្រក្នុងទំហំទឹកប្រាក់៧៤០ពាន់លានដុល្លារនេះគឺរួមបញ្ចូលទាំងការដំឡើងប្រាក់ខែដល់ទាហានអាមេរិក ការធ្វើទំនើបកម្មគ្រឿងបរិក្ខារនិងបទប្បញ្ញត្តិនានាដើម្បីទាមទារឲ្យមានការត្រួតពិនិត្យបន្ថែមទៀតមុនពេលកងទ័ពត្រូវបានដកចេញពីប្រទេសអាល្លឺម៉ង់ឬអាហ្វហ្គានីស្ថានផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ក្តៅៗ ត្រាំ ចុះហត្ថលេខាលើកញ្ចប់ជំនួយ និងថវិកា កូវីដ១៩

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ