ព័ត៌មានអន្ដរជាតិ
អង់គ្លេសត្រូវចាក់វ៉ាក់សាំងដល់ប្រជាជន ២ លាននាក់ក្នុងមួយសប្តាហ៍ដើម្បីការពារកូវីដរលកទី ៣ និងវីរុសក្លាយពូជថ្មី
ការសិក្សាដោយសាលាអនាម័យ និងវេជ្ជសាស្ត្រ (LSHTM) នៃទីក្រុងឡុងដ៍បានឲ្យដឹងថា ចក្រភពអង់គ្លេសត្រូវតែចាក់វ៉ាក់សាំងឲ្យមនុស្ស ២ លាននាក់ក្នុងមួយសប្តាហ៍ដើម្បីចៀសវាងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ រលកទី ៣ និងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីផងដែរ ។
ការសិក្សានេះបាននិយាយថា “បន្ទាប់ពីប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសអង់គ្លេសត្រូវបានគេព្រមានថា ពួកគេអាចត្រូវបានគេដាក់ចូលក្នុងវិធានការរឹតត្បិតថ្នាក់ទី ៤ ក្នុងគោលបំណងគ្រប់គ្រងវីរុសក្លាយពូជប្រភេទថ្មីនេះ បុគ្គលចំនួន ២ លាននាក់ដែលបានចាក់វ៉ាក់សាំងក្នុងមួយសប្តាហ៍គឺជាសេណារីយ៉ូតែមួយគត់ដែលយើងបានពិចារណាដើម្បីកាត់បន្ថយបន្ទុកការសង្គ្រោះបន្ទាន់ខ្ពស់បំផុតនៅក្រោមកម្រិតឆ្លង និងស្លាប់នៅរលកដំបូង” ។

ការសិក្សានេះបន្តថា “ក្នុងករណីដែលគ្មានការចាក់វ៉ាក់សាំងច្រើន ករណីឆ្លង ការចូលព្យាបាលនៅមន្ទីរពេទ្យ ការសង្គ្រោះបន្ទាន់ និងការស្លាប់ក្នុងឆ្នាំ ២០២១ អាចលើសពីចំនួនដែលកើតមាននៅឆ្នាំ ២០២០” ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីចុងសប្តាហ៍បាននិយាយថា ចក្រភពអង់គ្លេសនឹងចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Oxford-AstraZeneca ចាប់ពីថ្ងៃទី ៤ ខែមករា ដោយរំពឹងថានឹងមានការយល់ព្រមពីនិយតករវេជ្ជសាស្ត្ររបស់ប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។

នៅដើមខែនេះចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូសហការ BioNTech របស់អាល្លឺម៉ង់ ។
ទន្ទឹមនោះរដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនចំនួន ៦០ ម៉ឺននាក់នៅចក្រភពអង់គ្លេសបានទទួលការចាក់វ៉ាក់សាំងកូវីដដូសដំបូងរបស់ក្រុមហ៊ុន Pfizer-BioNTech ចាប់តាំងពីការចាប់ផ្តើមចាក់ថ្នាំបង្ការ ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ចក្រភពអង់គ្លេសមានការស្លាប់ដោយសារជំងឺកូវីដ ១៩ ជាង ៧១,០០០ នាក់ ហើយបានកត់ត្រាករណីឆ្លងជំងឺនេះជាង ២.៣ លានករណីគិតត្រឹមល្ងាចថ្ងៃចន្ទ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ EU ចោទថា រុស្សុីកំពុងផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីឲ្យវ៉ាក់សាំងរបស់ខ្លួនលក់ដាច់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ