ព័ត៌មានអន្ដរជាតិ
ឥណ្ឌារកឃើញអ្នកឆ្លងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី ៦ ករណី
អាជ្ញាធរសុខាភិបាលឥណ្ឌានិយាយថា ពួកគេបានរកឃើញមនុស្ស ៦ នាក់ដែលបានវិលត្រឡប់ពីចក្រភពអង់គ្លេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះតេស្តវិជ្ជមានវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីដែលបណ្តាលឲ្យប្រទេសនេះបិទព្រំដែនជុំវិញពិភពលោក ។

ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា អ្នកជំងឺទាំង ៦ នាក់ត្រូវបានដាក់នៅដាច់ដោយឡែក ។ អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេក៏ត្រូវបាន ដាក់ឲ្យធ្វើចត្តាឡីស័កផងដែរ” ។
ក្រសួងបាននិយាយថា ប្រទេសឥណ្ឌាបានផ្អាកជើងហោះហើរទាំងអស់ពីអង់គ្លេសរហូតដល់ចុងខែនេះ ប៉ុន្តែក៏មានអ្នកដំណើរប្រហែល ៣៣,០០០ នាក់បានហោះហើរមកដល់ប្រទេសនេះកាលពីចុងខែវិច្ឆិកា មុនពេលការហាមឃាត់ត្រូវបានធ្វើឡើង ។

ក្រសួងបាននិយាយថា ក្នុងចំណោមការមកដល់ទាំងនោះមនុស្ស ១១៤ នាក់ត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា ហើយសំណាករបស់ពួកគេកំពុងត្រូវបានពិនិត្យរកមើលជំងឺកូវីដក្លាយពូជប្រភេទថ្មីដែលត្រូវបានរកឃើញនៅទូទាំងតំបន់អឺរ៉ុប និងអាស៊ី ។
ជាមួយនឹងករណីឆ្លងជាង ១០ លានករណី ឥណ្ឌាគឺជាប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតទី ២ ដោយសារវីរុសកូរ៉ូណា បន្ទាប់ពីសហរដ្ឋអាមេរិក ខណៈក៏មានមនុស្សជិត ១៥០,០០០ នាក់បានស្លាប់នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ២ លើពិភពលោកមួយនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ បន្ទាប់ពីរកឃើញការឆ្លងថ្មី១៥៥ករណី ថៃព្រមានថា មួយថ្ងៃអាចមានអ្នកឆ្លងកូវីដឡើងដល់ទៅខ្ទង់ម៉ឺន
ចុចអាន ៖ ក្រោយផ្ទុះកូវីដខ្លាំង ថៃបញ្ជាទិញវ៉ាក់សាំងក្រុមហ៊ុន AstraZeneca

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?