Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីម្នាក់រៀបរាប់អាការចម្លែកៗក្រោយជាសះស្បើយពីជំងឺកូវីដ១៩

បានផុស

នៅ

ស្រ្តីម្នាក់ឈ្មោះ Sarah Gowye មកពីទីក្រុង Whitstable នៃប្រទេសអង់គ្លេសបានត្អូញត្អែរអំពីផលវិបាកចម្លែកក្រោយជាសះស្បើយពីជំងឺកូវីដ១៩។

យោងតាមស្ត្រីរូបនេះបានឲ្យដឹងថា បន្ទាប់ពីមានជំងឺនេះ អារម្មណ៍នៃការដឹងក្លិននិងរសជាតិរបស់នាងត្រូវបាត់បង់។ ដូច្នេះរាល់មុខម្ហូបដែលនាងចូលចិត្តចាប់ផ្តើមក្លាយទៅជាម្ហូបបែបផ្សេង។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីអង់គ្លេសរូបនេះបានប្រៀបធៀបរសជាតិសាច់ទៅនឹងសាប៊ូដុសខ្លួន ថ្នាំដុសធ្មេញទៅនឹងប្រេងសាំងហើយក្លិនកាហ្វេទៅនឹងផ្សែងបំពង់ស៊ីម៉ាំងឡានឬផ្សែងថ្នាំជក់។

នាងបានប្រាប់សារព័ត៌មាន Daily Record ថា “ប្រសិនបើខ្ញុំដើរចូលក្នុងផ្ទះរបស់នរណាម្នាក់ដដែលកំពុងរៀបចំម្ហូបអាហារ ខ្ញុំនឹងធុំក្លិនដូចរោមឆ្កែដែលសើមនិងទឹកស្អុយ”។

រូបតំណាង

ទន្ទឹមនោះដែរ Gowye បានកត់សម្គាល់ថា នាងនៅតែអាចញ៉ាំឈីស ត្រី ផ្លែបឺរនិងបង្គាបានប៉ុន្តែទោះបីជាបែបនេះក៏ដោយ នាងនៅតែបន្តសម្រកទម្ងន់។

ស្ត្រីអង់គ្លេសរូបនេះក៏បានបង្កើតក្រុមគាំទ្រមួយនៅលើបណ្តាញសង្គមសម្រាប់អ្នកដែលទទួលរងនូវផលវិបាកស្រដៀងគ្នានេះផងដែរ។ អ្នកប្រើប្រាស់ជាងបួនពាន់នាក់មកពីទូទាំងពិភពលោកបានចូលរួមរួចទៅហើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RIA

ចុចអាន៖ ដោយសារកំហុសមួយ វ៉ាក់សាំងកូវីដជិត៥០០ដូសត្រូវបោះចោលទទេៗ

ចុចអាន៖ បន្ទាប់ពីរកឃើញការឆ្លងថ្មី១៥៥ករណី ថៃព្រមានថា មួយថ្ងៃអាចមានអ្នកឆ្លងកូវីដឡើងដល់ទៅខ្ទង់ម៉ឺន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម