Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិកប្រកាសរកឃើញវីរុសបម្លែងខ្លួនប្រភេទថ្មីជាលើកដំបូង

បានផុស

នៅ

វីរុសកូវីដ១៩បម្លែងខ្លួនឆ្លងកាន់តែសាហាវដែលគេរកឃើញដំបូងនៅចក្រភពអង់គ្លេស ពេ​លនេះត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងរដ្ឋ Colorado នៃសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។

វាជាលើកដំបូងហើយដែលវីរុសបម្លែងខ្លួនប្រភេទថ្មីត្រូវបានរកឃើញនៅក្នុងសហរដ្ឋអាមេរិក។

អភិបាលរដ្ឋ Colorado លោក Jared Polis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វីរុសកូវីដ១៩បម្លែងខ្លួនប្រភេទថ្មីនេះត្រូវបានរកឃើញនៅក្នុងខ្លួនបុរស Colorado វ័យ២០ឆ្នាំម្នាក់ដោយគាត់គ្មានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសទេ។

យោងតាមលោក Polis បានឲ្យដឹងថា បុរសរូបនេះកំពុងដាក់ឲ្យនៅដាច់ពីគេក្នុងតំបន់ Elbert ហើយនឹងនៅតែធ្វើចត្តាឡីស័ករហូតទាល់តែមានការបញ្ជាក់ពីមន្ត្រីសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលបាននិយាយថា មិនទាន់មានការបញ្ជាក់អំពីទំនាក់ទំនងជិតស្និទ្ធរបស់បុរសម្នាក់នេះនៅឡើយទេប៉ុន្តែមន្ត្រីសុខាភិបាលកំពុងធ្វើការតាមដាន។

គួរបញ្ជាក់ថា បណ្តាប្រទេសនៅជុំវិញពិភពលោកបានរឹតបន្តឹងវិធានការរឹតត្បិតរបស់ខ្លួនបន្ទាប់ពីចក្រភពអង់គ្លេសបានប្រកាសរកឃើញ SARS-CoV-2 បម្លែងខ្លួនប្រភេទថ្មីនាពេលថ្មីៗនេះ។

វីរុសនេះមានការផ្លាស់ប្តូរឥតឈប់ឈរហើយការវិភាគបឋមនៅក្នុងប្រទេសបានបង្ហាញថា វីរុសថ្មីនេះអាចឆ្លងខ្លាំងជាងវីរុសផ្សេងៗរហូតដល់ទៅ៧០ភាគរយឯណោះ។

បទបញ្ជាថ្មីមួយបានចូលជាធរមាននៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារដែលតម្រូវឲ្យអ្នកដំណើរតាមផ្លូវអាកាសមកដល់សហរដ្ឋអាមេរិកពីចក្រភពអង់គ្លេសត្រូវតែបង្ហាញលទ្ធផលតេស្តអវិជ្ជមានមិនលើសពី៧២ម៉ោងមុនពេលចេញដំណើរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី ៥ករណី

ចុចអាន៖ វីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីរាលដាលទៅដល់ បារាំង ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ២០ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ២១ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ២៣ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម២៨ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម