Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបើកភ្លើងខៀវ លក់គ្រាប់បែក៣,០០០គ្រាប់ឲ្យ អារ៉ាប៊ីសាអ៊ូឌីត

បានផុស

នៅ

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានយល់ព្រមលើការលក់គ្រាប់បែកចំនួន៣,០០០គ្រាប់ទៅឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយលើកហេតុផលថា កិច្ចព្រមព្រៀងនេះគាំទ្រដល់ “សន្តិសុខជាតិ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានឲ្យដឹងថា ការលក់គ្រាប់បែកទៅឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីតត្រូវបានអនុញ្ញាតដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអង្គារ។ ការអនុញ្ញាតនេះធ្វើឲ្យសហរដ្ឋអាមេរិកអាចលក់គ្រាប់បែកអង្កត់ផ្ចិតតូចធុន GBU-39 ចំនួន៣,០០០គ្រាប់ទៅឲ្យព្រះរាជាណាចក្រឈូងសមុទ្រពែក្សមួយនេះក្នុងទំហំទឹកប្រាក់ប្រហែល២៩០លានដុល្លារ។

DSCA បាននិយាយថា ការលក់ដែលបានស្នើឡើងនេះនឹងគាំទ្រដល់គោលនយោបាយការបរទេសនិងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ វានឹងពង្រឹងសន្តិសុខរបស់ប្រទេសជាមិត្តដែលលើកកម្ពស់ស្ថេរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។

កិច្ចព្រមព្រៀងដែលអាចទៅរួចកើតឡើងមិនដល់មួយសប្តាហ៍ទេបន្ទាប់ពីក្រសួងការបរទេសបានជូនដំណឹងទៅសភាថាខ្លួននឹងចេញអាជ្ញាប័ណ្ណសម្រាប់ការលក់គ្រាប់បែកពីដីដល់ទៅ ៧.៥០០ គ្រឿងទៅនឹងទឹកប្រាក់ ៤៧៨ លានដុល្លារដែលអនុញ្ញាតឱ្យរ៉េធុននលក់មីស៊ីលដោយផ្ទាល់ទៅរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។

ការលក់អាវុធទៅឲ្យទីក្រុងរីយ៉ាដបានកើតឡើងចំពេលមានភាពចម្រូងចម្រាស់នៅក្នុងវិមាន កាពីតូល បន្ទាប់ពីសមាជិកសភានានាដូចជាសមាជិកព្រឹទ្ធសភារដ្ឋ New Jersey លោក Bob Menendez បានបដិសេធគាំទ្រកិច្ចព្រមព្រៀងមីស៊ីលទំហំទឹកប្រាក់៤៧៨លានដុល្លារនៅពេលវាត្រូវបានស្នើឡើងជាលើកដំបូងកាលពីដើមឆ្នាំនេះ។

ស្របពេលជាមួយគ្នានោះ លោក William Hartung នាយកគម្រោងអាវុធនិងសន្តិសុខនៅមជ្ឈមណ្ឌលគោលនយោបាយអន្តរជាតិបានទទូចថា ការលក់នេះមិនគួរត្រូវបានអនុញ្ញាតទេដោយលោកបានចង្អុលទៅយុទ្ធនាការទម្លាក់គ្រាប់បែកដ៏សាហាវរយៈពេល៥ឆ្នាំរបស់ទីក្រុងរីយ៉ាដទៅលើប្រទេសយេម៉ែនដែលក្នុងនោះអាវុធផលិតដោយអាមេរិកមានជាប់ទាក់ទងទៅនឹងលទ្ធភាពដែលអាចបង្កទៅជាបទឧក្រិដ្ឋកម្មសង្គ្រាម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ជាប់ឆ្នោតមិនទាន់ចូលកាន់តំណែងផង សមាជិកសភាអាមេរិកស្លាប់ដោយសារជំងឺកូវីដ១៩

ចុចអាន៖ ក្តៅៗ ត្រាំ ចុះហត្ថលេខាលើកញ្ចប់ជំនួយ និងថវិកា កូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម