ព័ត៌មានអន្ដរជាតិ
មនុស្សម្នាក់ស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ ពេលនេះមានការបកស្រាយ
និយតករឱសថស្វីស Swissmedic បាននិយាយកាលពីថ្ងៃពុធទី៣០ខែធ្នូថា ខ្លួនមិនបានមើលឃើញទំនាក់ទំនងរវាងការស្លាប់របស់មនុស្សអាយុ៩១ឆ្នាំម្នាក់នៅក្នុងទីក្រុង Lucerne និងវ៉ាក់សាំងការពារជំងឺកូវីដ១៩ទេ។ និយតករបន្ថែមថា អ្នកស្លាប់គឺមានជំងឺច្រើនមុខមុនពេលចាក់ថ្នាំ។

និយតករបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបញ្ជាក់នានាដោយអាជ្ញាធរសុខាភិបាលក្រុងនិង Swissmedic បានកំណត់ថា ជាលទ្ធផលនៃការពិនិត្យមើលប្រវត្តិជំងឺ ការផ្សារភ្ជាប់គ្នារវាងការស្លាប់និងវ៉ាក់សាំងកូវីដ១៩គឺមិនទំនងនោះទេ។
Swissmedic បាននិយាយថា ជំងឺពីមុនៗនឹងត្រូវបានចុះក្នុងបញ្ជីមរណភាពថាជាមូលហេតុធម្មជាតិនៃការស្លាប់របស់បុគ្គលរូបនេះ។

ទីក្រុង Lucerne គឺជាកន្លែងចាក់វ៉ាក់សាំងកូវីដដំបូងបង្អស់នៅប្រទេសស្វីសកាលពីសប្តាហ៍មុនដោយថ្នាំបង្ការរបស់ក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ត្រូវបានចាក់ដល់មនុស្សចាស់មុនគេ។
រហូតមកដល់ពេលនេះ ប្រទេសស្វីសបានទទួលវ៉ាក់សាំង Pfizer / BioNTech ចំនួន១០៧,០០០ដូសហើយរំពឹងថានឹងទទួលបាន២៥០,០០០ដូសក្នុងមួយខែដោយចាប់ផ្តើមពីឆ្នាំក្រោយទៅ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងទីក្រុង Lucerne និង Swissmedic មិនបានប្រាប់អំពីពេលវេលាដែលមនុស្សម្នាក់នោះទទួលវ៉ាក់សាំងនិងពេលដែលការស្លាប់បានកើតឡើងនោះទេ។ ភេទរបស់បុគ្គលម្នាក់នោះក៏មិនបញ្ចេញដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តៃវ៉ាន់បន្ថែមការទិញវ៉ាក់សាំងកូវីដ ក្រោយរកឃើញករណីឆ្លងវីរុសបម្លែងខ្លួនប្រភេទថ្មី
ចុចអាន៖ ក្រុមហ៊ុនចិន Sinopharm ប្រកាសថា វ៉ាក់សាំងកូវីដរបស់ខ្លួនមានប្រសិទ្ធភាពសឹង៨០ភាគរយ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?