ព័ត៌មានអន្ដរជាតិ
ចិនអនុម័តប្រើប្រាស់វ៉ាក់សាំងកូវីដក្រុមហ៊ុន Sinopharm និងផ្ដល់ជូនប្រជាជនដោយឥតគិតថ្លៃ
មន្រ្តីចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វ៉ាក់សាំងកូវីដ ១៩ ដែលត្រូវបានបង្កើតឡើងដោយក្រុមឱសថជាតិចិន (Sinopharm) ត្រូវបានអនុម័តឲ្យប្រើប្រាស់នៅលើទីផ្សារ ហើយនឹងផ្តល់ជូនដោយឥតគិតថ្លៃដល់ប្រជាជនក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិ ។
ទន្ទឹមនោះវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Sinopharm ត្រូវបានផ្តល់ជូនដល់ក្រុមហានិភ័យខ្ពស់នៅក្នុងប្រទេសចិនរួចហើយក្រោមការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ ។
យោងតាមការវិភាគបណ្តោះអាសន្នដែលប្រកាសដោយក្រុមហ៊ុនកាលពីថ្ងៃពុធបានឲ្យដឹងថា វ៉ាក់សាំងនេះបានបង្ហាញថាមានសុវត្ថិភាព និងមានប្រសិទ្ធភាពជិត ៨០ ភាគរយប្រឆាំងនឹងជំងឺកូវីដ ១៩ ក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ៣ ។
វ៉ាក់សាំង Sinopharm គឺជាវ៉ាក់សាំងមួយក្នុងចំណោមបីដែលត្រូវបានអនុម័តសម្រាប់ការប្រើជាបន្ទាន់នៅក្នុងខែកក្កដា ខណៈមានមនុស្សជាង ១.៥ លាននាក់បានចាក់វ៉ាក់សាំងនេះ ។
បន្ថែមពីនេះក្រោយការចាក់វ៉ាក់សាំងនេះវាបង្ហាញរោគសញ្ញាគ្រុនក្តៅស្រាលកើតឡើងតិចជាង ០.១ ភាគរយ ហើយប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរកើតឡើងប្រហែល ២ ភាគរយក្នុងចំណោមមនុស្សមួយលាននាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
ចុចអាន ៖ ចិនចោទអាមេរិកថាបង្កហេតុក្រោយបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
ចុចអាន ៖ ផ្ទុះកូវីដនៅហាងខារ៉ាអូខេក្រុងបាងកក បុគ្គលិក ២១ នាក់តេស្តវិជ្ជមាន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង